Sokundara

· 2020-07-25

ជំនួបដ៏ធំក្នុងសប្ដាហ៍នេះ! មកដឹងការប៉ះគ្នា៤ប្រកួតចុងក្រោយរវាងបឹងកេត និងភ្នំពេញក្រោន មុនប៉ះគ្នាសែ្អក

#បឹងកេត# #កីឡា# #ភ្នំពេញក្រោន# #បាល់ទាត់អន្តរជាតិ# #ព្រះខ័នរាជស្វាយរៀង#

8961

ជំនួបដ៏ធំនៃបាល់ទាត់លីគកំពូលកម្ពុជា បានឈានចូលមកដល់ហើយក្នុងសប្ដាហ៍នេះ ដោយក្រុមជើងឯកលីគ៣ សម័យ​ បឹងកេត​ នឹងត្រូវ​​ទទួល​ភ្ញៀវ​​​​ជើង​ឯក​លីគ​​៦​សម័យ​ ​ភ្នំពេញក្រោន​​​​​ នៅ​ទឹក​ដី​របស់​ខ្លួនជា​លើក​ដំបូង​នៅ​ថ្ងៃ​អាទិត្យ​​ ២៦​ ​កក្កដា​ ​ចាប់​ពី​វេលា​ម៉ោង​ ៣:៣០ ​រសៀល​តទៅ​នៅ​កីឡដ្ឋាន​ Cambodia Airway។

បឹងកេតបច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី៣ មាន១៧ពិន្ទុ ខណៈភ្នំពេញក្រោន កំពុសស្ថិតក្នុងចំណាតថ្នាក់ មាន១៨ពិន្ទុ ដូច្នេះការប្រកួតថៃ្ងសែ្អកនេះ នឹងក្លាយជាជំនួបដ៏ក្ដៅគគុក ត្បិតក្រុមទាំង២ ត្រូវការពិន្ទុខ្លាំងដើម្បីប្រជែងជាមួយក្រុមលេខ១ ព្រះខ័នរាជស្វាយរៀង។

ខាងក្រោមនេះគឺជាការជួបគ្នា៤ប្រកួតចុងក្រោយ រវាងបឹងកេត និងភ្នំពេញក្រោន៖

បឹងកេត​ ​៤-៤​ ភ្នំពេញក្រោន​ ៧​ ​កក្កដា​ ​២០១៩ ​(​លីគ​កំពូល)​

ភ្នំពេញក្រោន ២-៣ ​បឹងកេត ១៦ មីនា​​ ​២០១៩​ (លីគ​កំពូល)

បឹងកេត ១-២ ភ្នំពេញក្រោន ​៣០ ​​កញ្ញា ​២០១៨ (លីគ​កំពូល)

ភ្នំពេញក្រោន ​២-៣​ បឹងកេត ​០៩​ ​មិថុនា​ ​២០១៨ (​លីគ​កំពូល)

ប្រភព៖ CNCC

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)