
Sokundara
· 2020-07-26
Ronaldo ពេលនេះ ក្លាយជាកីឡាករទី២ក្នុងលោក ស៊ុតបញ្ចូលទីគ្រាប់បាល់ផ្លូវការ
#កីឡា# #Lazio# #Cristiano Ronaldo# #Premier League# #បាល់ទាត់អន្តរជាតិ#
8716
Cristiano Ronaldo បានឡើងមកកាន់ចំណាត់ថ្នាក់ទី២ ក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីគ្រាប់បាល់ផ្លូវការច្រើនជាងគេក្នុងលោក។
ការឡើងមកកាន់ចំណាត់ថ្នាក់ទី២នេះ គឺក្រោយពីរូបគេស៊ុតបញ្ចូលទី២គ្រាប់ ក្នុងជំនួបដែល Juventus យកឈ្នះ Lazio ដោយលទ្ធផល ២-១ ខណៈគិតចំនួនគ្រាប់បាល់សរុបរបស់គេគិតត្រឹមពេលនេះគឺមានចំនួន ៧៣៤គ្រាប់ តាមពីក្រោយលេខ១ គឺលោក Pele ដែលមាន៧៦៧គ្រាប់។
មិនត្រឹមតែប៉ុណ្ណោះទេ Cristiano Ronaldo ក៏បានក្លាយជាកីឡាករដំបូងគេក្នុងប្រវតិ្ដសាស្រ្ដបាល់ទាត់ដែលអាចស៊ុតបញ្ចូលទី ៥០គ្រាប់+ ក្នុងលីគ Serie A, La Liga និង Premier League ផងដែរ៕
ប្រភព៖ Opta
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)