បង្ហោះផ្សាយ

ខ្មែរ

កម្ពុជា ដែនដីសុវណ្ណភូមិ

· 2020-07-27

ប្រាសាទមេបុណ្យខាងកើតដែល​ភ្ញៀវទេសចរមិនគួររំលង ពេលទៅដល់សៀមរាប

#ភ្ញៀវទេសចរ# #ព្រះឥសូរ​# #ដើរលេង# #ដើរលេងស្រុកខ្មែរ# #ប្រាសាទមេបុណ្យ#

15319

ប្រាសាទមេបុណ្យខាងកើត ត្រូវ​បានគេសាងសង់​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​រាជេន្ទ្រវរ្ម័ន​ទី ២ នៅឆ្នាំ ៩៥២។

យោងតាមសិលាចារិកបានបញ្ជាក់ថា ប្រាសាទមេបុណ្យខាងកើត​ជា​ប្រាសាទភ្នំ​ធ្វើពីឥដ្ឋ​រាងជើងក្អែក​សម្រាប់​ឧទ្ទិស​ដល់​បុព្វការីជន​ដែល​មាន​ដាក់រូប​មាតាបិតា​ក្នុង​ទម្រង់​ជា​ព្រះឥសូរ​ ព្រះនាងបរវតី ព្រះនារាយណ៍ ព្រះព្រហ្ម និង​នៅ​ប្រាង្គកណ្ដាល​ដាក់លិង្គទេវរាជ​ដែល​លោក ហ្សឺដេស អះអាងថា " រាជេន្ទ្រស្វរៈ "។

ប្រាសាទនេះ​មានទម្រង់​ប្រហែល​នឹង​ប្រាសាទប្រែរូប​ ដែល​មាន​ប្រាង្គសំខាន់​ចំនួ​ន ៥ សាងអំពីឥដ្ឋ ស្ថិត​នៅលើ​ខឿនសាង​អំពី​ថ្ម​បាយក្រៀម និង​ថ្មភក់ ប៉ុន្តែមានកម្ពស់ទាបជាង​ប្រាសាទ​ប្រែរូប។ នៅ​សងខាង​កាំជណ្ដើរ​មាន​លម្អចម្លាក់តោ រីឯ​នៅ​តាម​ជ្រុង​នៃ​ខឿន​ជាន់​ទី ១ និងទី ២ មាន​លម្អរូបដំរី​ដែល​មាន​ប្រមោយសំយុង​ត្រង់​ចុះមកក្រោមហើយ​នៅលើ ក ដំរីមានលម្អ​ខ្សែកទៀតផង។


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (288)

01076

· 2020-10-23

😋😋

មិត្ត439589341

· 2020-10-18

👍👍👍cambodia

0889485491

· 2020-10-15

💜💜💜💜💜💜😣🙏

មិត្ត769624497

· 2020-10-13

😍😍😍

មិត្ត232192990

· 2020-10-13

លុយ

មិត្ត232192990

· 2020-10-13

លុយ

sopheak tra080056877

· 2020-10-11

😍😍😍😍😍😍

មិត្ត54406387

· 2020-10-07

😮😮😮

មិត្ត741492404

· 2020-10-07

😍😍

មិត្ត340134798

· 2020-10-02

😎😎😎🤗😎😎😎

មិត្ត340134798

· 2020-10-02

🤗🤗🤗😎🤗🤗🤗

Pi Seth4444

· 2020-10-01

🇰🇭❤️🇰🇭🙏

មិត្ត533681271

· 2020-09-25

😍😍

ID76995425

· 2020-09-11

😍😍😍😘😘😘

ពៅ ចាន់ថា

· 2020-09-11

😐😐😐😐😐

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 19
ទៅកាន់

ការណែនាំពិសេស