SokhaKrom

· 2020-07-29

កម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩ ថ្មី ៧នាក់ និងជាសះស្បើយ ៧នាក់

#COVID-19# #ករណីឆ្លងវីរុស# #ក្រសួងសុខាភិបាល# #សុខភាព# #ជំងឺ#

15796

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ មានអ្នកជាសះស្បើយ ៧នាក់ ព្រមទាំងមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤នាក់លើក្រុមមួកខៀវ ៤នាក់ និងលើក្រុមអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ីកាលពីពេលកន្លងទៅនេះ ចំនួន ៣នាក់បន្ថែមទៀត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២០។

តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជាសះស្បើយជាជនជាតិខ្មែរ មកពីខេត្តត្បូងឃ្មុំ សៀមរាប រាជធានីភ្នំពេញ និងក្រុមមួកខៀវនៃអង្គការសហប្រជាជាតិរបស់កម្ពុជាផងដែរ។

ចំណែកឯក្រុមមួកខៀវ ដែលឆ្លងថ្មី មានអាស័យដ្ឋានរស់នៅក្នុងខេត្តព្រះវិហារ កណ្តាល ពោធិ៍សាត់ និងខេត្តកំពត។ ដោយឡែកចំពោះអ្នកឆ្លងថ្មីដែលជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ីចំនួន ៣នាក់ មានអាស័យដ្ឋានក្នុងត្បូងឃ្មុំ។

បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ នៅកម្ពុជាសរុប ៧៧នាក់ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងនៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ២៣៣នាក់ មានស្រ្តីចំនួន ៤៦នាក់ និងបុរស ១៨៧នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា)។ ដោយឡែក កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ១៥៤នាក់ ដែលមានស្រី ៤០នាក់ និងប្រុស ១១៤នាក់ ស្មើនឹង ៦៦,០៩%៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស