TNAOT News
· 2020-07-29
ត្រៀមកន្លែងទីទួលសុវត្ថិភាព ដើម្បីជម្លៀសប្រជាជន ចេញតំបន់គ្រោះថ្នាក់ដោយសារទឹកជំនន់
#រៀបចំទីទួលសុវត្ថិភាព# #គ្រោះធម្មជាតិ# #សង្គម# #ទឹកជំនន់# #សេដ្ឋកិច្ចជាតិ#
12637
អាជ្ញាធរខេត្តកំពង់ចាម បានរៀបចំតំបន់សុវត្ថិភាពចំនួន១៨០កន្លែង ដើម្បីត្រៀមបង្ការជួយប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ឱ្យស្នាក់នៅបណ្តោះអាសន្ន។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តកំពង់ចាម បាននាំយកនូវសៀវភៅផ្សព្វផ្សាយ ពីផែនការត្រៀមបម្រុងឆ្លើយតបគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដេលបានធ្វើឡើងក្នុងសាលសន្និសីទសាលាខេត្ត។
លោក អភិបាលខេត្ត បានឲ្យដឹងថា ឥឡូវនេះប្រជាពលរដ្ឋបានជួបគ្រោះរាំងស្ងួត នៅក្នុងស្រុកបាធាយ ដោយដំណាំស្រូវ របស់ប្រជាកសិករជួបបញ្ហាកង្វះទឹកភ្លៀង ហើយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ចុះទៅពិនិត្យជាបន្ទាន់ដែរ។
ក្រោយពីមានការចុះត្រួតពិនិត្យស្រូវរួចហើយ ពីរបីថ្ងៃក្រោយមកក៏មានធ្លាក់មកជាខ្លាំង នាំឱ្យផលដំណាំរបស់ប្រជាពលរដ្ឋ ត្រូវបានរងការខូចខាត មិនអាចសង្គ្រោះដំណាំស្រូវបាននោះទេ។
ដោយបារម្ភអំពីបញ្ហាគ្រោះធម្មជាតិ អាជ្ញាធរបានធ្វើការតាមដានប្រជាពលរដ្ឋជាង១៧ម៉ឺនគ្រួសារ ដែលរងគ្រោះដោយរាំងស្ងួត និងទឹកជំនន់ ក្នុងនោះមានប្រមាណ៨២.០០០គ្រួសារនៅតាមដងទន្លេមេគង្គ ដែលប្រឈមនឹងគ្រោះទឹកជំនន់។
ជាដំណោះស្រាយ អាជ្ញាធរបានកំណត់យកតំបន់ទីទួលសុវត្ថិភាពចំនួន១៨០កន្លែង ដើម្បីឲ្យប្រជាពលរដ្ឋស្នាក់នៅបណ្តោះ៕ ដោយ៖ ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បន្តដំណើរទស្សនកិច្ចក្នុងតំបន់ ទៅកាន់ប្រទេសស៊ីរី
សញ្ញាល្អ! បើមានក្លិនទាំង៣នេះក្នុងផ្ទះ ត្រៀមទទួលលាភសំណាង និងទ្រព្យសម្បត្តិទ្វេដងទៅ
រឿងស្នេហាតែប៉ុណ្ណឹង ខំប្រឹងពុះពារឆ្លងកាត់គ្រប់យ៉ាងជាមួយគ្នាបែបណា ចុងក្រោយក៏នៅតែបែក
UPDATE] សាកសពពីរនាក់ត្រូវបានស្រង់ឡើងពីទន្លេ បន្ទាប់ពីបាក់ស្ពាននៅទីក្រុងបាល់ទីម័រ (Baltimore)សហរដ្ឋអាមេរិក
យោបល់ទាំងអស់ (0)