
TNAOT News
· 2020-07-29
ត្រីពុលងាប់ជាច្រើនក្បាល នៅក្នុងប្រឡាយទឹកព្រែកទូកមាស
#កសិកម្ម# #មិនដឹងមូលហេតុ# #សង្គម# #ត្រីពុលងាប់# #បាក់ទំនប់ទឹក#
10901
ត្រីជាច្រើនក្បាល ត្រូវបានងាប់ដោយមិនដឹងមូលហេតុ នៅក្នុងប្រឡាយទឹកព្រែកទូកមាស ស្ថិតនៅក្នុងភូមិចម្លងជ្រៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់បានឱ្យដឹងថា ពួកគេមិនដឹងអំពីមូលហេតុដែលបណ្តាលឱ្យ ដែលរស់នៅក្នុងប្រឡាយទឹកព្រែកនេះ ពុលងាប់នោះទេ។
ហេតុការណ៍ត្រីពុលងាប់នេះ ត្រូវបានកើតឡើងតាំងពីថ្ងៃទី២៧ កក្តដា ហើយប្រជាពលរដ្ឋបាននាំគ្នាចុះទៅចាប់ត្រីដែលអណ្តែតឡើងលើទឹក។
បើតាមប្រជាពលរដ្ឋម្នាក់បានឱ្យដឹងថា ខ្លួនមិនសូវហ៊ានចុះទៅក្នុងទឹកដងត្រីទេ ដោយសាតែធុំក្លិនទឹកនោះស្អុយខ្លាំងពេក ថែមទាំងរមាស់ទៀតផង ។
ជុំវិញរឿងនេះ លោកចាន់ រឹទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៨ កក្កដា ថា លោកបានប្រាប់ទៅមន្ត្រីជលផលប្រចាំការនៅស្រុកកំពង់ត្រាចរួចពាក់ព័ន្ធ រឿងករណីត្រីពុលនៅឯស្រុកបន្ទាយមាស។
ជាមួយគ្នាផងដែរ លោកប៉ោ វី អភិបាលរងស្រុកបន្ទាយមាស បានថ្លែងប្រាប់បានឱ្យដឹងដែរថា ទំនប់ទឹកមួយនៅព្រែកទូកមាស ត្រូវបានបាក់ហូរចុះតាមដងព្រែក កាលពីព្រឹកថ្ងៃទី២៧ កក្កដា។ ការបាក់ទំនប់បណ្តាលឱ្យមានមានកាកសំណល់ស្អុយរលួយ។ ដោយ៖ ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មានកំហុស៥យ៉ាងក្នុងជីវិត ដែលគួរឱ្យខ្លាចជាងជាប់បំណុល និងភាពអត់ការងារធ្វើទៅទៀត
អ្នកបុរាណវិទូ ប៊ុលហ្គារី រកឃើញរូបសំណាក់ បុរាណធ្វើអំពីថ្មម៉ាប មានកម្ពស់ ២ ម៉ែត្រ ក្នុងលូរ៉ូម៉ាំងបុរាណ
មនុស្សស្រីចាប់ផ្តើមចេះក្បត់និងសាវ៉ា ដោយសារតែហេតុផលទាំង៥យ៉ាងនេះ
ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ជួយឲ្យប្រជាជនខ្មែរស្គាល់ពីវប្បធម៌ និងយុវជនស្គាល់ភាពអត់ធ្មត់
យោបល់ទាំងអស់ (0)