
TNAOT News
· 2020-07-29
អាជ្ញាធរបានអនុវត្តច្បាប់ទប់ស្កាត់ ការទន្ទ្រានយកដីព្រៃរបស់រដ្ឋ ពីប្រជាពលរដ្ឋ
#សង្គម# #ការុនរានព្រៃ# #យកដីរដ្ឋ# #នយោបាយជាតិ# #ព្រមចាកចេញ#
10643
ប្រជាពលរដ្ឋមួយចំនួន បានធ្វើសកម្មភាពកាប់ឆ្ការព្រៃ នៅចំណុចអូរត្រាវ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីសាងសង់ធ្វើជាខ្ទម ព្រមទាំងដាក់របងហ៊ុមព័ន្ធ ធ្វើជាម្ចាស់កម្មសិទ្ធ នៅលើដីព្រៃរបស់រដ្ឋ ដែលជាតំបន់ការពារ។
ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានបញ្ជាក់ថា ថ្មីៗនេះ សកម្មភាពនៃការចូលទន្ទ្រានកាន់កាប់ដីរដ្ឋនេះ មានការកម្រើកឡើងគួរឲ្យកត់សម្គាល់។ ប្រជាពលរដ្ឋមួយក្រុម បានសាងសង់ទីជម្រកយ៉ាងអនាធិបតេយ្យ នៅលើដី ដែលមានម្ចាស់កម្មសិទ្ធិជាឯកជនមួយកន្លែង ហើយត្រូវបានម្ចាស់ដីឯកជននោះបណ្ដេញចេញ។
ដោយមិនដឹងតាំងទីលំនៅ នៅកន្លែងណាផ្សេងទៀត ប្រជាពលរដ្ឋមួយក្រុមនោះ បាននាំគ្នាមកសង់ខ្ទម និងដាក់របងហ៊ុមព័ន្ធ ក្នុងបំណងយកដតំបន់ការពាររបស់រដ្ឋ ធ្វើជាម្ចាស់កម្មសិទ្ធ។
ក្រោយពីបានទទួលដំណឹងនេះរួចមក អាជ្ញាធរបានចុះទៅទប់ស្កាត់សកម្មភាព របស់ប្រជាជនមួយក្រុមនោះ ដោយសន្តិភាព។
រហូតមកដល់ថ្ងៃនេះ ពលរដ្ឋមួយក្រុមខាងលើនេះ បានស្ម័គ្រចិត្តចាកចេញពីតំបន់ព្រៃ ការពារខាងលើនេះ
ដោយ៖ ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សញ្ញាទាំង ៧ បង្ហាញថា ស្នេហារបស់អ្នកពិបាកទៅមុខណាស់ អ្នកកំពុងតែមានទំនាក់ទំនងតែម្ខាងហើយ
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥
ប្តីប្រពន្ធ៤ប្រភេទ នៅជាមួយគ្នាមិនបានយូរទេ មានរឿងរកាំរកូសមិនចេះចប់ឡើយ
ហេតុផលទាំង ៧ យ៉ាងនេះហើយ ដែលធ្វើឱ្យស្រីៗសម័យនេះ កាន់តែខ្លាចជីវិតគូ មិនចង់រៀបការ
យោបល់ទាំងអស់ (0)