
TNAOT News
· 2020-07-29
ពង្រឹងវិធានការទប់ស្កាត់កូវីដ១៩ ក្នុងខេត្តក្រចេះ ខណៈបារម្ភពីករណីឆ្លងពីភ្ញៀវទេសចរណ៍មកពីក្រៅ
#សុខភាព# #ការពារកូវីដ១៩# #ជំងឺ# #ភ្ញៀវទេសចរណ៍# #ពង្រឹងអនាម័យ#
12203
អាជ្ញាធរខេត្តក្រចេះ បានធ្វើការផ្សព្វផ្សាយដល់មន្ត្រីពាក់ព័ន្ធ នៅក្នុងតំបន់របស់ខ្លួន ពីការពង្រឹងលើវិធានការទប់ស្កាត់ ការឆ្លងរាលដាលកូវីដ១៩ ខណៈបារម្ភខ្លាចករណីឆ្លង ពីភ្ញៀវទេសចរណ៍ក្រៅស្រុក ដែលគ្រោង នឹងមកលេងកម្សាន្ត នៅពាក់កណ្តាលខែក្រោយ។
តាមរយៈកិច្ចប្រជុំកាលពីថ្ងៃម្សិលមិញនេះ លោកស្រី ខាំ សុភាព អភិបាលរងនៃ គណៈអភិបាលខេត្តក្រចេះ បានលើកឡើងនូវវិធានការសុវត្ថិភាពទេសរណ៍ ដល់អាជ្ញាធរក្រុងស្រុក ដែលជាម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងខេត្តក្រចេះ ឲ្យចូលរួមអនុវត្តវិធានការខ្ជាប់ខ្ជួនបំផុត តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ។
លោកស្រី ខាំ សុភាព បានឱ្យដឹងថា វិធានការអនាម័យ និងបញ្ហាគម្លាតសង្គម គឺត្រូវធ្វើយ៉ាងជំរុញ ឱ្យដល់សាធារណៈដើម្បីត្រៀមបង្ការការពារ ជាពិសសេម្ចាស់មូលដ្ឋាន អាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្តតែម្តង៕
ដោយ៖ ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)