TNAOT News
· 2020-07-29
មន្ត្រីជំនាញជាង៥០០នាក់ អនុវត្តការងារចុះបញ្ជីដី នៅមណ្ឌលគិរី
#ដីរដ្ឋ# #ដីឯកជន# #ដីធ្លី# #សង្គម# #ចុះបញ្ជី# #នយោបាយជាតិ#
10213
ខេត្តមណ្ឌលគិរី ៖ មន្ត្រីជំនាញចំនួន៥៥០រូប មកពីក្រសួងចំនួន៣ ត្រូវបានបញ្ជូនទៅខេត្តមណ្ឌលគិរី ក្នុងយុទ្ធនាការអនុវត្តការងារចុះបញ្ជីដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លី និងកសាងផែនការប្រើប្រាស់ដី ។ យុទ្ធនាការនេះដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ឯកឧត្តម ជា សុផារ៉ា បានថ្លែងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថា ក្នុងយុទ្ធនាការនេះដាច់ខាតមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន ត្រូវបោះបង្គោលព្រំ ឬលើកផ្លាកបញ្ជាក់ដីរបស់រដ្ឋឲ្យមានទិន្នន័យបានច្បាស់លាស់ ចៀសវាងការទន្ទ្រានកាន់កាប់ពីអ្នកលោភលន់ ។ មន្ត្រីដែលទៅពីភ្នំពេញទាំងអស់ មានតួនាទីប្រមូលទិន្នន័យ ចុះពិនិត្យមើល តើតំបន់គម្របព្រៃឈើមានទំហំប៉ុន្មាន ? កន្លែងណាជាដីរបស់ក្រសួងកសិកម្ម ឬដីដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ?
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បញ្ជាក់ថា រាល់បញ្ហាដែលសេសសល់កន្លងមកនៅពេលនេះត្រូវដោះស្រាយឲ្យបានរួចរាល់ ជាពិសេសក្រុមហ៊ុនដែលទទួលសិទ្ធិពីរដ្ឋដាំដើមស្រល់ តើពិតជាបានដាំលើទំហំផ្ទៃដីដែលរដ្ឋប្រគល់ឲ្យ ឬដាំក្រៅចំនួនដែលទទួលបាន។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យរក្សាដើមស្រល់ទុកឬដាំបន្ថែម ព្រោះតែវាជាផ្នែកដ៏សំខាន់ស្រូបទាញយកភ្ញៀវទេសចរ៕ ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្តីប្រពន្ធ៤ប្រភេទ នៅជាមួយគ្នាមិនបានយូរទេ មានរឿងរកាំរកូសមិនចេះចប់ឡើយ
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកគ្រាប់រំសេវឥណ្ឌូនេស៊ី
ប្រភេទអាហារ ដែលអាចជួយកាត់បន្ថយ កូលេស្តេរ៉ូលបាន
ទម្លាប់ល្អៗចំនួន ២៩ ដែលធ្វើឲ្យដៃគូស្នេហា កាន់តែស្និទស្នាល ផ្អែមល្ហែម និងទំនាក់ទំនងកាន់តែរឹងមាំ-v2
យោបល់ទាំងអស់ (0)