TNAOT News
· 2020-07-29
ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋស្ទាក់ចាប់ប្រគល់ឲ្យប៉ូលិស
#ចោរលួចម៉ូតូ# #ប្រគល់ឲ្យប៉ូលិស# #សង្គម# #ពលរដ្ឋដេញចាប់# #នយោបាយជាតិ#
12349
ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបានប្រគល់ទៅឲ្យប៉ូលិសសាកសួរនិងកសាងសំណុំរឿងខណៈពេលចូលទៅលួចម៉ូតូ១គ្រឿង ដែលម្ចាស់ចតទុកនៅមុខផ្ទះដោយភ្លេចដកសោរចេញ។ប៉ុន្តែក្រោយពេលកាច់សោរបញ្ឆេះស្រាប់តែជិះចេញអត់រួចព្រោះម្ចាស់ចាក់សោរកង់មុខជាប់ ហើយពេលនោះម្ចាស់ឃើញទាន់ស្រែកថា៖ចោរៗបង្កឲ្យមានការភ្ញាក់ផ្អើលហើយប្រជាពលរដ្ឋបានដេញតាមចាប់បានភ្លាមៗតែម្ដង។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលា ម៉ោង១១និង៣៥នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវបេតុងលេខ១៩៦ ក្រុមទី១ ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ អ៊ុំ ចាន់ធឿន ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅក្នុងភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ។
ចំណែកឯម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចនោះម៉ាកHonda Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HH-3045 ម្ចាស់ឈ្មោះ កង មាស អាយុ៣៣ឆ្នាំ មុខរបរពេទ្យធ្មេញ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។
ប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គ្រូពេទ្យធ្មេញបានចតម៉ូតូទុកនៅមុខផ្ទះ ហើយបានភ្លេចដកសោរចេញ ប៉ុន្តែបានចាក់សោរកង់មុខត្រឹមត្រូវដែរ។បន្ទាប់មកគ្រូពេទ្យរូបនេះក៏បានចូលទៅក្នុងផ្ទះធ្វើធ្មេញឲ្យម៉ូយ ហើយរហូតដល់ពេលកើតហេតុ ក៏ស្រាប់តែជនសង្ស័យបានចូលទៅធ្វើសកម្មភាពលួចកាច់សោរបញ្ឆេះដើម្បីជិះចេញគេចខ្លួន។ ប៉ុន្តែខណៈនោះជិះចេញមិនរួច ដោយសារតែម៉ូតូជាប់សោរកង់មុខ ហើយនៅពេលឮម៉ូតូរបស់ខ្លួនបញ្ឆេះគ្រូពេទ្យបានក្រឡេកឃើញចោរកំពុងលួចម៉ូតូក៏ស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយដេញតាមចាប់បានភ្លាមៗរួចនាំទៅប្រគល់ជូនសមត្ថកិច្ចចាត់ការបន្ត៕ដោយ៖ សួង សាម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទូរទស្សន៍រដ្ឋនីហ្សេនិយាយថា រុស្ស៊ីបានបញ្ជូនយិធាចារ្យទៅកាន់ប្រទេសនីហ្សេតាមការគ្រោងទុក
ផ្កាពណ៌សលើក្រចក តើវាពិតជាមានន័យថាខ្វះសារធាតុចិញ្ចឹមមែនទេ?
កម្ពស់ទឹកឡើងយ៉ាងលឿន នៅក្នុងតំបន់ Kurgan របស់ប្រទេសរុស្ស៊ី
កុមារដែលមានសញ្ញាទាំង ៥ នេះងាយនឹងប្រព្រឹត្តខុស បើឪពុកម្តាយប្រដៅមិនបានល្អ កូននឹងក្លាយជាមនុស្សគ្មានអនាគត
យោបល់ទាំងអស់ (0)