TNAOT News

· 2020-07-30

ឱ​ក សុគន្ធ​កញ្ញា វាយលុក​ខ្លាំង​នៅ IG ខណៈ​មាស សុខ​សោភា ក្តោប​ប្រជាប្រិយភាព​នៅ​ហ្វេ​ស​ប៊ុ​ក

#តារាចម្រៀង# #មាស សុខសោភា# #ឪក សុគន្ធកញ្ញា# #កម្សាន្ត# #តារាអន្តរជាតិ#

10405

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​២​ដួង ដែល​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង ឬ​អាច​ចាត់ទុកជា​ជើង​ខ្លាំង​ទាំង​ពីរ ដែល​មាន​អ្នកគាំទ្រ និង​ស្រលាញ់​នូវ​បទ​ចម្រៀង​របស់​ពួក​គេ​នោះ​ក៏​កំពុង​តែ​ប្រជែង​គ្នា​ខ្លាំងក្លា​ផង​ដែរ លើ​បណ្តាញ​សង្គម ដែល​ពិបាក​នឹង​និយាយ​ថា​រវាង អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា និង​មាស សុខ​សោភា មួយ​ណា​វ៉ា​ដាច់​មួយ​ណា​ណាស់ ។

ក៏​ប៉ុន្តែ​ក្រៅពី​ការ​ប្រជែង​នូវ​ភាព​ល្បាញ​ល្បី​នៃ​បទ​ចម្រៀង​ដែល​អ្នក​ទាំង​ពីរ​បាន​ច្រៀង​នោះ តារា​ស្រី​២​រូប​ដែល​មាន​រូប​សម្រស់​ស្រស់​សោភា​ម្យ៉ាង​ម្នាក់ និង​មាន​ទឹកដម​សំឡេង​ពិ​រោះ​រណ្តំ​ម្យ៉ាង​ម្នាក់ ក៏​បាន​ក្លាយជា​តារាចម្រៀង​ស្រី​ជួរ​មុខ​គេ​ដំបូង​បង្អស់​ដែល​មាន​អ្នក​ចូល​ចិត្តច្រើន​ជាងគេ​បំផុស​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​អ៊ី​ន​ស្តា​ក្រាម ឬ​ហៅ​ថា (IG) ។

ខណៈ​ដែល​មហាជន​បាន​មើលឃើញ​ថា អ្នក​ទាំង​ពីរ​មិន​ត្រឹមតែ​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ដូច​គ្នា​នៅ​ក្នុង​វិស័យ​ចម្រៀង​នោះ​ទេ ពេល​នេះ​តារាចម្រៀង​ស្រី​ទាំង​២​នេះ​ហាក់​ទទួល​បានការ​ប្រជែង​គ្នា​យ៉ាង​សន្ធាប់​មួយទៀត​នៅ​ក្នុង​បណ្តាញ ២​ផ្សេង​គ្នា ដោយនៅ​ក្នុង​នោះ អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​ក្លាយជា​តារា​ស្រី​នៅ​ក្នុងស្រុក​ខ្មែរ​ដំបូង​គេ ដែល​ទទួល​បាន​ចំនួន​អ្នក​ចូល​ចិត្តច្រើន​ជាងគេ​បំផុត នៅ​ក្នុង​បណ្តាញ IG ដែល​មាន​ចំនួន​អ្នក​ចូល​ចិត្ត​រហូត​ដល់​ទៅ 1​លាន followers ។

ងាក​មក អ្នក​នាង មាស សុខ​សោភា វិញ​ក៏​មិន​ណ​យ​ដែរ នាង​ក៏​ក្លាយជា​តារាចម្រៀង​ស្រី​ដំបូង​គេ​បង្អស់​នៅ​ស្រុក​ខ្មែរ ដែល​ទទួល​បាន​អ្នក​ចូល​ចិត្ត រហូត​ដល់​ទៅ ៤​លាន followers នៅ​ក្នុង​បណ្តាញ​សង្គម Facebook ។

យ៉ាងណាមិញ បន្ទាប់​ពី​ឃើញ​ភាព​ល្បីល្បាញ​របស់​តារាចម្រៀង​ស្រី​ទាំង​២ បែប​នេះ​បាន​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ៗ​ថា អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា កំពុង​តែ​វាយលុក​ខ្លាំង​នៅ​ក្នុង​បណ្តាញ​សង្គម Instagram ខណៈ​មាស សុខ​សោភា កំពុង​តែ​ក្តោប​ជាប់​នៅ​ក្នុង facebook ដូច​គ្នា ៕ដោយ៖កោះសន្តិភាព



សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស