
TNAOT News
· 2020-07-30
ទុក្ខបីយ៉ាងរមែងញាំញីដល់អ្នកដែលមិនបានពិចារណាតាមផ្លូវធម៌
#សិល្បៈ និងវប្បធម៌# #ចំណេះដឹង# #ការប្រកាន់# #ព្រះអរហន្ត#
7198
ជរាទុក្ខ ព្យាធិទុក្ខ និងមរណទុក្ខជាសភាវទុក្ខ ហើយទុក្ខទាំងបីយ៉ាងនេះរមែងកើតមានប្រាកដដល់សព្វសត្វ សូម្បីព្រះអរហន្តក៏នៅតែធ្លាក់ចូលក្នុងអំណាចទុក្ខនេះផងដែរ គឺពិតជាមិនមានបុគ្គលណាអាចគេចពីទុក្ខទាំងបីនេះបានឡើយ ។
បើនិយាយពីសេចក្តីទុក្ខមានច្រើនបែបច្រើនយ៉ាងណាស់សុទ្ធតែជាទុក្ខដ៏ខ្លាំងក្លារស់រងក្តីក្តៅក្រហាយសព្វប្រការដូចជាទុក្ខដែលកើតពីឧបាទានជាដើមគឺជាទុក្ខព្រោះតែការប្រកាន់ថា គេជេរអញ អ្នកនោះនិយាយអាក្រក់ពីអញ បុគ្គលឯណោះធ្លាប់លើកតម្កើងសរសើរអញ អ្នកនោះស្អប់អញ អ្នកនោះប្រទូស្តអញ អ្នកនោះវាយអញយ៉ាងនេះជាដើម ជាហេតុនាំឱ្យកើតទុក្ខតាមផ្លូវចិត្តយ៉ាងក្រៃលែង ។
សេចក្តីទុក្ខបែបនេះរមែងកើតមានដល់អ្នកដែលមិនបានពិចារណាតាមផ្លូវធម៌បណ្តោយឱ្យការគិតប្រកាន់មាំតែអ្វីដែលកន្លងហួសទៅដែលជារឿងមិនល្អ នឹកដល់រឿងនោះកាលណាក៏ក្តៅឆេវភ្លាម រឹតតែកើតទុក្ខកាន់តែខ្លាំង ។
រំលត់ឧបាទានគឺការប្រកាន់មាំ សត្វលោកគួរចម្រើនមេត្តាចិត្ត ជាចិត្តត្រជាក់ ផ្សាយមេត្តាចិត្តដល់សព្វសត្វឱ្យរស់នៅជាសុខ ជាសត្វមិនមានពៀរនឹងគ្នា នេះជាចំណែកបុណ្យធំធេង ជួយរំសាយចិត្តអ្នកឱ្យត្រជាក់បាន ។ ដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានពិនិត្យ និងណែនាំលើសេចក្ដីព្រាងច្បាប់ចំនួន២ ក្នុងការគ្រប់គ្រងនគរបាលជាតិ
ស្រីៗកុំតាមចិត្តគេពេក! បើអ្នកហ៊ានបដិសេធក្នុងរឿង ៣ នេះជាមួយនឹងដៃគូ នឹងធ្វើឱ្យគេកាន់តែខ្វល់ យកចិត្តទុកដាក់នឹងអ្នកកាន់តែខ្លាំង
៩៩ថ្ងៃខាមុខ! អ្នកឆ្នាំទាំង ៣ នេះ សម្រុកកើបលាភធំ ទ្រព្យធន លុយកាក់ហូរចូលមកឥតស្រាកស្រាន្ត
អតីតតារាសម្ដែង TVB អ្នកនាង Ali Lee នឹងថតរឿងភាគម៉ាឡេស៊ីដំបូងគេនៅចុងឆ្នាំនេះ
យោបល់ទាំងអស់ (0)