
PhangVengAn
· 2020-07-31
Pirlo ត្រឡប់មកក្លឹប Juventusក្នុងនាមជាគ្រូបង្វឹក U23!!
#Juventus# #Pirlo# #កីឡា# #Coppa Italia# #បាល់ទាត់អន្តរជាតិ#
13086
អតីតខ្សែបម្រើជើងចាស់របស់ក្លឹបយក្សអ៊ីតាលីJuventus គឺលោក Andrea Pirlo បានត្រឡប់មកកាន់ក្លឹបដើមរបស់លោកវិញហើយ តែលើកនេះក្នុងនាមជាគ្រូបង្វឹក U23របស់ក្លឹប។ នេះជាការងារបង្វឹកលើកទី១របស់លោក ចាប់តាំងពីលោកព្យួរស្បែកជើងកាលពីឆ្នាំ ២០១៧។
Juventus បានបញ្ចេញសារនេះនៅវេបសាយរបស់ខ្លួន ដែលបានតែងតាមង Pirlo ជាគ្រូបង្វឹក U23និងបាននិយាយថា នេះជាការចាប់ផ្តើមថ្មីនៃទំព័រជីវិតរបស់ Pirlo ដែលបានវិវត្តខ្លួនពី វីរបុរសក្លឹបក្នុងនាមជាកីឡាករ រហូតបានក្លាយជាគ្រូបង្វឹក។
គួរបញ្ជាក់ផងដែរថា Pirlo ដែលជាម្ចាស់ពាន World Cup 2006 បានចាកចេញពីក្លឹប Juventus ៥ឆ្នាំមុនក្រោយទទួលបានជោគជ័យក្នុងក្រុង Turinអស់ពេល ៤រដូវកាល ឈ្នះពានលីគ ៤ដង និង Coppa Italia ម្តងផងដែរ។ ក្រោយមក Pirlo ក៏បានទៅបន្តអាជីពរបស់នៅលីគអាមេរិក MLS ហើយក៏បានចូលនិវត្តន៍ក្នុងឆ្នាំ ២០១៧។
ប្រភព៖ Skysport
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ប៊ិះចាញ់!! Griezmann ស៊ុត១គ្រាប់ជួយបារាំងតាមស្មើហុងគ្រី!!
អ៊ីតាលី យកឈ្នះវែលទៀតយប់មិញ បើទោះជាខ្លួន បានកក់កៅអីរួចស្រេចទៅវគ្គជម្រុះ!!
គ្រាប់បាល់ដូចព្យុះ!! អាល្លឺម៉ង់ស៊ីព័រទុយហ្គាល់ ៤ទល់នឹង២ រកឃើញជ័យជម្នះលើកដំបូងនៅ Euro !!
ស្មើទៀតហើយ!! អេស្ប៉ាញបន្តស្មើជាមួយប៉ូឡូញ ១ទល់នឹង១ ក្នុងការប្រកួតពូល E នៃ Euro ២០២០!!
យោបល់ទាំងអស់ (0)