អានប្រលោមលោក

· 2020-07-31

រឿងព្រេងនិទាន Thor ដែលគេហៅថាជាព្រះផ្លេកបន្ទោរ

#Thor# #ចំណេះដឹង# #ប្លែកៗ# #អប់រំ និងការងារ# #ផ្លេកបន្ទោរ#

7210

យើងប្រហែលជាធ្លាប់បានលឺឈ្មោះ Thor ដែលជាទេវបុត្រកាន់ញញួរនៅក្នុងរឿង Avengers។

ប៉ុន្តែតើអ្នកដឹងទេថាការពិតផ្នែកមួយ Thor គឺជាព្រះផ្លេកបន្ទោរនៅក្នុងរឿងព្រេងមួយនៃទេវកថារបស់ប្រទេសហូឡង់។

Thor គឺនៅក្នុងរឿងព្រេង Norse

នៅក្នុងរឿងព្រេងនិទានរបស់ Norse, Thor គឺជាបុរសវ័យកណ្តាលម្នាក់ដែលមានសក់វែងនិងមានពុកចង្ការក្រហមហើយគាត់តែងតែយកតាមខ្លួននូវញញួរមួយដ៏មានមហឹទ្ធិរឹទ្ធដែលមានឈ្មោះថា Jonier។

លើសពីនេះ Thor គឺជាអ្នកចម្បាំងដ៏ខ្លាំងក្លាម្នាក់ហើយក៏ភ្ជាប់ឥទ្ធិពលមកជាមួយរន្ទះផងដែរ។ ជារឿយៗគាត់បានប្រយុទ្ធជាមួយនឹងយូតុនដែលជាប្រភេទសត្វចម្លែកនិងជាសត្វពស់យក្សដែលត្រូវបានគេព្យាករណ៍ថាអាចធ្វើឲ្យអន្តរាយដល់ព្រះនៅថ្ងៃណាមួយ។

នៅក្នុងទេវកថារបស់ហូឡង់ Thor ត្រូវបានគេចាត់ទុកថាជាមនុស្សសំខាន់ទីពីរបន្ទាប់ពីឪពុកគឺ Odin។ ក្រៅពីប្រជាជន Norse គឺនៅមានប្រជាជនអាល្លឺម៉ង់មួយចំនួនដែលជឿថា Thor គឺជាព្រះនៃរន្ទះបាញ់។ ប្រជាជន Norse ជឿជាក់ថារន្ទះបាញ់ដែលមានពេលភ្លៀងធ្លាក់នោះគឺជាស្នាដៃរបស់អទិទេព Thor នេះឯង។

ដូចដែលយើងបានដឹងខ្លះហើយពីញញួររបស់ Thor ត្រូវបានជាប់ដោយកុលសម្ព័ន្ធមនុស្សតឿ។

ប៉ុន្តែ យូនី គឺជាអាវុធដែលមានថាមពលផ្សេងៗជាច្រើនដោយខ្លួនឯងដូចជានៅពេលដែល Thor ចោលញញួរទៅវានឹងហោះទៅរកម្ចាស់ដើមវិញ។

មួយទៀតបើតាមរឿងព្រេងរបស់ Ragnarok

Thor គឺជាព្រះមួយក្នុងចំណោមព្រះនៃសេចក្តីស្លាប់ផងដែរហើយនៅក្នុងរឿងព្រេងនេះទោះបីជា Thor ខ្លាំងក្លានិងបានយកឈ្នះខ្មាំងសត្រូវបានទាំងស្រុងយ៉ាងណាក៏ដោយក៏ទីបំផុតគាត់នឹងត្រូវស្លាប់ដោយសារជាតិពុលរបស់ពស់ដែលគាត់បានប្រយុទ្ធនេះដដែល៕ ប្រែសម្រួល៖ ឡាវែនដឺរ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)