TNAOT News
· 2020-08-01
ករណីឆ្លងវីរុសកូវីដ១៩ថ្មី បានកើតលើមនុស្សចំនួន៥នាក់បន្ថែមទៀត
#ប្រទេសកម្ពុជា# #កូវីដ១៩# #សុខភាព# #ជំងឺ# #ឆ្លង៥នាក់ទៀត#
9680
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ១៩ លើបុរសចំនួន៥នាក់បន្ថែមទៀត។
ជាមួយគ្នានេះបើគិតត្រឹមម៉ោង៧:០០ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ ២០២០ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន១៦៤នាក់ (ស្មើនឹង ៦៨,៦២% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ទាំងអស់) នៅក្នុងចំនួននេះ មានស្រ្តី៤២នាក់ និងបុរស១២២នាក់។ ក្នុងនោះអ្នកមានវីរុសកូវីដ១៩ មានចំនួនសរុប២៣៩នាក់ (ស្រ្តី ៤៦នាក់និងបុរស១៩៣នាក់)។
អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប ៧៣ នាក់៖ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានចំនួន៤នាក់ ស្រ្តី១នាក់ និងបុរស៣នាក់។ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពញមានចំនួន ៥៤នាក់ ស្រ្តី២នាក់ និងបុរស៥២នាក់។ រីឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺមានចំនួន១៥នាក់ ជាបុរស ហើយអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានភាពទូតអាមេរិកប្រចាំកម្ពុជា៖ ស្រ្តីជនជាតិអាមេរិកកាំង១នាក់ និងបុរសជនជាតិអាមេរិកកាំង ១នាក់៕ ដោយ៖ ឃួន លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស.ស.យ.ក. នឹងដឹកនាំប្រតិភូសិល្បៈករ សិល្បៈការិនីកម្ពុជា ទៅចូលរួមសាជាថ្មី ក្នុងក្បួនដង្ហែ «ឈីងហ្គេ» ២០២៥
អាជីវកម្ម ៥ ដែលបំពេញតម្រូវការ និងផ្ដោតសំខាន់បំផុតសម្រាប់អតិថិជនដែលនៅលីវ ឬអត់គូ
ឆ្នេរតេជោសន្តិភាពខេត្តកែប កំពុងបន្តកែប្រែស្ថានភាពលើកកម្ពស់សោភ័ណភាពបន្ថែម
រុស្ស៊ីអះអាងពីការរុលចូលទៅមុខ នៅជិតទីក្រុង Chasiv Yar ខណៈដែលអ៊ុយក្រែន ត្រៀមទទួលជំនួយថ្មី
យោបល់ទាំងអស់ (0)