
TNAOT News
· 2020-08-02
ទិញនាវាមួយមិនគ្រប់ C.Ronaldo សម្រេចទិញរថយន្តតម្លៃ ១១លានដុល្លារមួយគ្រឿងទៀត
#Ronaldo# #កីឡា# #Bugatti# #នាវា# #បាល់ទាត់អន្តរជាតិ#
4364
ប្រទេសអ៊ីតាលី ៖ Cristiano Ronaldo ត្រូវបានរាយការណ៍ថា បានបំពេញចប់សព្វគ្រប់លើការចុះហត្ថលេខាក្នុងតម្លៃ ១១លានដុល្លារអាមេរិកលើរថយន្តថ្មី Bugatti Centodieci នេះបើយោងតាមការចុះផ្សាយពីគេហទំព័រ The Sun។
សម្រាប់រថយន្តថ្មីម៉ាក Bugatti Centodieci របស់ C.Ronaldo ដែលនឹងទទួលបានវានៅពេលឆាប់ៗខាងមុខនេះ មានកម្លាំងម៉ាស៊ីនចំនួន ៨,០០០សេះ ខ្លាំងជាងស៊េរីមុនៗ។ វាអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយចំណាយពេលត្រឹមតែ ២,៤វិនាទីប៉ុណ្ណោះ។ វាក៏ជាផលិតផលមានកំណត់ ដោយក្រុមហ៊ុនសម្រេចផលិតត្រឹមតែ ១០គ្រឿងប៉ុណ្ណោះ ដើម្បីជាការអបអរសាទរខួបលើកទី១១០ឆ្នាំ របស់ក្រុមហ៊ុនយក្សបារាំងមួយនេះ៕ដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)