
Boupha
· 2020-08-02
ស្ពៃក្តោប និងស្ពៃបូកគោ កំពុងមានតម្រូវការច្រើននៅទីផ្សារទីក្រុងភ្នំពេញ
#កសិកម្ម# #សង្គម# #ស្ពៃបូកគោ# #ស្ពៃក្តោប#
2461
រាជធានីភ្នំពេញ៖ប្រជាកសិករដាំបន្លែមួយរូបរស់នៅខេត្តមណ្ឌគិរីបានអះអាងថា ស្ពៃក្តោប និងស្ពៃបូកគោ គឺមានតម្រូវការច្រើននៅទីផ្សារក្រុងភ្នំពេញ ហើយតម្លៃស្ពៃពីរប្រភេទក៏មានតម្លៃថ្លែគួរសមណាស់ដែរ បើប្រៀបធៀបទៅនឹងបន្លែប្រភេទផ្សេងៗទៀត។
ផ្អែកលើការដាំបន្លែតាំងពីឆ្នាំ២០១៤ លោក គ្រី ម៉េងឈាង ប្រកបមុខរបរដាំបន្លែស្ពៃក្តោប និងស្ពៃបូកគោ នៅខេត្តមណ្ឌលគិរីបានឱ្យដឹងថា «ស្ពៃក្តោប និងស្ពៃបូកគោទីផ្សារធំគឺនៅភ្នំពេញ និងអាចលក់បានថ្លៃ៧០០០រៀលក្នុងមួយគីឡូក្រាម។ស្ពៃក្តោប និងស្ពៃបូកគោសព្វថ្ងៃនេះទីផ្សារគេចាំទទួលទិញ សំខាន់យើងទេធ្វើឱ្យបានឱ្យគេ»។
លោកលើកឡើងថា «គ្រួសារខ្ញុំចាប់ផ្តើមប្រកបមុខរបរដាំបន្លែនេះតាំងពីឆ្នាំ២០១៤ មានដាំស្ពៃក្តោប និងស្ពៃបូគោ តែការ៉ុត ដំឡូងបារាំង ខ្ទឹមបារាំង ចាប់ផ្តើមដាំនៅឆ្នាំ២០១៧។តែនៅសព្វថ្ងៃនេះមានដាំតែស្ពៃក្តោប និងស្ពៃបូកគោ ហើយប្រមូលផលបានជាបណ្តើរៗលើផ្ទៃដីជាង២ហិកតា(ជិត១ម៉ឺនគុម្ព)»។
បើតាមកសិកររូបនេះសព្វថ្ងៃកំពុងប្រមូលផលស្ពៃក្តោប និងស្ពៃបូកគោ តែនៅលើផ្ទៃដីតែជាង២ហិកតា ប៉ុន្តែ ចាប់ពីខែតុលា ឬវិច្ឆិកាខាងមុខនេះ ទៅលោកនឹងសម្រុកដាំបន្ថែមទៀតនៅលើផ្ទៃដីជាង១៦ហិកតា ព្រោះតម្រូវការ ឬទីផ្សារគេ ជំរុញឱ្យដាំស្ពៃក្តោប និងស្ពៃបូកគោឱ្យបានច្រើន ពុំចាំបាច់ភ័ យឬខ្លាចនៅសល់នោះទេ។
លោកបន្តថា ក្នុងរយៈពេលពីរ ឬបីថ្ងៃកន្លងទៅនេះ យើងកាត់ស្ពៃក្តោប និងស្ពៃបូកគោជាងមួយ១០០គីឡូក្រាមក្នុងមានដឹកទៅកាន់ទីផ្សារនៅភ្នំពេញច្រើនជាង កំពង់ចាម សៀមរាប បាត់ដំបង។
បើតាមកសិកររូបនេះសព្វថ្ងៃកំពុងប្រមូលផលស្ពៃក្តោប និងស្ពៃបូកគោ តែនៅលើផ្ទៃដីតែជាង២ហិកតា ប៉ុន្តែ ចាប់ពីខែតុលា ឬវិច្ឆិកាខាងមុខនេះ ទៅលោកនឹងសម្រុកដាំបន្ថែមទៀតនៅលើផ្ទៃដីជាង១៦ហិកតា ព្រោះតម្រូវការ ឬទីផ្សារគេ ជំរុញឱ្យដាំស្ពៃក្តោប និងស្ពៃបូកគោឱ្យបានច្រើន ពុំចាំបាច់ភ័ យឬខ្លាចនៅសល់នោះទេ។
លោកបន្តថា ក្នុងរយៈពេលពីរ ឬបីថ្ងៃកន្លងទៅនេះ យើងកាត់ស្ពៃក្តោប និងស្ពៃបូកគោជាងមួយ១០០គីឡូក្រាមក្នុងមានដឹកទៅកាន់ទីផ្សារនៅភ្នំពេញច្រើនជាង កំពង់ចាម សៀមរាប បាត់ដំបង។
ពាក់ព័ន្ធនិងការដាំស្ពៃក្តោប និងស្ពៃបូកគោនេះ ថ្មីៗនេះបើយោងតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កសិករដាំស្ពៃក្តោប និងស្ពៃបូកគោ និងមានការជឿជាក់ថា ទីផ្សារ និងតម្លៃបន្លែសុវត្ថិភាពនឹងល្អប្រសើរឡើងជាលំដាប់ ដោយសារការពេញនិយមរបស់អ្នកបរិភោគដែលគិតគូពីសុខភាពជាចំបង ហើយអ្នកដាំក៏បានអនុវត្តតាមលក្ខណ: បច្ចេកទេសត្រឹមត្រូវ ជាពិសេសបន្លែដែលមានប្រភពពីខេត្ត មណ្ឌលគីរីនេះតែម្តងដោយសារក្សេត្របរិស្ថានសម្រាប់ដំណាំបន្លែមានការលូតលាស់បានល្អ និងរស់ជាតិឆ្ងាញ់ពិសារទៀតផង៕ ដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (18)
Dara Coca
· 2020-08-03
😎
មិត្ត983136342
· 2020-08-03
😍
panha intellect
· 2020-08-03
🤗
មិត្ត587467771
· 2020-08-03
😉😉😉😉😉😉
មិត្ត589003617
· 2020-08-03
😐😐😐
ID77117324
· 2020-08-03
Nice
ID77249044
· 2020-08-03
👍👍👍👍👍
onsky
· 2020-08-03
😍😍😍
ID77277081
· 2020-08-03
កសិកម្មក៏ជាសសៃឈាមមួយផ្នែកដែលនៃសេដ្ឋកិច្ចប្រទេស ។🙂
មិត្ត112233445566
· 2020-08-03
😍😍😍😍😍
LEY Nhean
· 2020-08-03
😮😮😮🤗🤗😍
Kath Thai2828
· 2020-08-02
Good
ID77636757
· 2020-08-02
😎😎😎
មិត្ត349307446
· 2020-08-02
😍😍😍
Chan Saya
· 2020-08-02
👍👍
- 1
- 2
ទៅកាន់