
Jinghab Vlogger
· 2020-08-03
ផ្សងព្រេងបែបសន្សំសំចៃនៅប្រទេសរៀតណាម
#ដើរលេង# #ហាណូយ# #Tour Guide# #ដើរលេងស្រុកខ្មែរ# #ផ្សងព្រេង#
15141
ដូចដែលបានសន្យាជាមួយមិត្តទាំងអស់គ្នាអញ្ចឹង គឺលើកមុនខ្ញុំបាននិយាយពីការធ្វើដំណើរតាម Tour Guide ជាមួយខ្មែរ ឥឡូវនេះយើងមកនិយាយពីការធ្វើដំណើរតាម Tour Guide បរទេសវិញម្តង ចង់ដឹងទេថាខ្ញុំបានផ្សងព្រេងជាមួយបងប្រុសខ្ញុំយ៉ាងម៉េចខ្លះនោះ តោះអានទាំងអស់គ្នា
ពិតណាស់កាលដែលយើងទៅផ្សងព្រេងតែពីរនាក់ ហើយមិនចេះភាសាស្រុកគេនោះគឺមានភាពពិបាកខ្លាំងនិយាយជាមួយគេ តែគេមិននិយាយជាមួយ ចង់ហូបអីក៏មានអារម្មណ៍ថាពិបាកដែរ ប៉ុន្តែសម្រាប់កន្លែងតំបន់ទេសចរណ៍អញ្ចឹងគឺតែងតែមានអ្នកចេះភាសាអង់គ្លេសហើយ ព្រោះជាភាសាដែលមនុស្សទូទៅនិយមប្រើប្រាស់ ហើយក៏មានបរទេសភាគច្រើននិយមមកកំសាន្តផងដែរ បកមកវិញសំណាងហើយដែលខ្ញុំមានបងប្រុសគាត់ចេះនិយាយភាសាវៀតណាមបានកុំអីបបរស ត្រីហើមហើយ ហ្ហាហ្ហា។ រូបភាពខាងក្រោមគឺជារូបដែលខ្ញុំបានទៅកំសាន្តនិងចែកជូនបងប្អូនទាំងអស់គ្នាទស្សនា
និយាយពីការធ្វើដំណើរវិញ គឺខ្ញុំធ្វើដំណើរបែបសន្សំសំចៃ ពីភ្នំពេញទៅដល់ហូជីមិញសិន បន្ទាប់មកយើងបរិភោគអាហារពេលថ្ងៃត្រង់នៅទីនោះ រួចចូលទៅព្រលានយន្តហោះTan Son Nhat ហោះទៅ ហាណូយ(Hanoi) ដែលប្រើរយៈពេលទាំងជិះនិងហោះគឺជិតមួយថ្ងៃ ដល់ហាណូយហើយ ខ្ញុំក៏រៀបអីវ៉ានចូលទៅផ្ទះសំណាក់ដែលមានតម្លៃ៣០ដុល្លារក្នុងមួយបន្ទប់ ម្នាក់១៥ដុល្លារ ខាប់សារី។ បន្ទាប់មកខ្ញុំក៏រៀបចំចេញទៅក្រៅនៅកន្លែងមួយគឺ បឹងហ័នគីម(Hoàn Kiếm)បន្ទាប់មកយើងក៏ដើរទៅកន្លែងមួយទៀតគឺ Night Pubstreet ហាណូយដែលសំបូរទៅដោយកន្លែងអាហារដ្ឋាននិងហាងផឹកស៊ី សម្រាប់ស្រីស្អាតប្រុសសង្ហារក៏មិនតិចដែរ បូករួមទាំងខ្ញុំពីរនាក់ ហ្ហាហ្ហា និយាយលេងទេ។ រូបភាពខាងក្រោម
បន្ទាប់មកថ្ងៃទីពីរក៏ធ្វើដំណើរទៅវត្តប៉ាយឌឺង (Bai Dinh Pagoda) ជាមួយ Tour Guide ដើម្បីគយគនទេសភាពនិងស្គាល់ពីវប្បធម៍រត្តអារាមរបស់វៀតណាមផងដែរ បន្ទាប់មកយើងធ្វើដំណើរទៅភ្នំមួយទៀតដែលខ្ញុំមិនចាំឈ្មោះទេ រូចពួកយើងក៏ជិះទូកវៀតណាមប្រហែល១ទៅ២ម៉ោងគយគន់ទេសភាព និងជិះកាត់ចូលរោងភ្នំដែលមិនគួរអោយជឿ។ បន្ទាប់ពីជិះទូករួចនោះពួកយើងក៏ធ្វើដំណើរមកកាន់ហាណូយវិញ។
សរុបមកអ្នកទាំងអស់គ្នាបើសិនមានឱកាសបានមកលេងនៅប្រទេសវៀតណាម ហាណូយនេះអ្នកទាំងអស់គ្នានិងបានទទួលបានបទពិសោធន៍ថ្មីលក្ខណៈបរទេស និងគយគន់ទេសភាពដោយមិនណាយចិត្ត ចង់ទៅលេងម្តងហើយៗម្តងទៀតខ្ញុំសុំធានា ហើយមួយវិញទៀតបើសិនអ្នកទាំងអស់គ្នាទៅកំសាន្តនៅវៀតណាត ហាណូយគឺចំណាយប្រហែល300ដុល្លារជាង បូកបញ្ចូលទាំងថ្លៃយន្តហោះទៅមក នេះជាអត្ថបទសម្រាប់ថ្ងៃដំបូងនិងថ្ងៃទីពីរ សម្រាប់ថ្ងៃទីបីខ្ញុំនិងប្រាប់អ្នកទាំងអស់គ្នានៅឆាប់ៗនេះ តែកុំភ្លេចតាមដានទស្សនា Video នៅក្នុងគណនី TNAOT របស់ខ្ញុំណា។
All rights reserved: Jinghab Vlogger
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (222)
មិត្ត086469809
· 2020-10-03
😎😎😎😎
មិត្ត741492404
· 2020-10-03
😮😮
ពៅ ចាន់ថា
· 2020-09-29
😐😐😐😐😐
មិត្ត69892520
· 2020-09-22
🙂🙂
Oun kouch
· 2020-09-18
😎😎
មិត្ត970237444
· 2020-09-14
♥️♥️♥️♥️♥️
MaDam Ka
· 2020-09-02
good morning 😘😘
Kamsan Online
· 2020-09-01
មើលព័ត៌មាន ត្នោតបានទាំងចំណេះដឹង ហើយបានទាំងរង្វាន់ថែមទៀត😍😍😍
មិត្ត119881390
· 2020-08-31
😮😮
houn heang
· 2020-08-31
👍👍
Justin Lee
· 2020-08-31
👍
Thou bro
· 2020-08-30
😃🤣😍
យ៉ាន សារាម
· 2020-08-30
👍👍👍
chhorn koemsroin
· 2020-08-30
🤗🤗
មិត្ត401886894
· 2020-08-29
🤔🤔🤔🤔
- 1
- 2
- 3
- 4
- 5
- 6
- 15
ទៅកាន់