
TNAOT News
· 2020-08-03
គ្រឿងសៅហ្មងទាំង៩ជាសត្រូវនៃអ្នកបួស
#សិល្បៈ និងវប្បធម៌# #ចំណេះដឹង# #អ្នកបួស# #បព្វជិត#
2267
អ្នកបួសទាំងឡាយណាកម្ចាត់បង់នូវគ្រឿងសៅហ្មងរបស់ខ្លួនឲ្យឃ្លាតចេញចាកខន្ធសន្តានបាន ទើបតថាគតហៅថា អ្នកបួសទាំងឡាយនោះថាជាបព្វជិត ដោយហេតុតែគេបណ្ដេញនូវគ្រឿងសៅហ្មងនោះឯង ។
អ្វីទៅដែលហៅថាគ្រឿងសៅហ្មង ? គ្រឿងសៅហ្មងគឺជាកិលេសដែលធ្វើចិត្តឲ្យមានមន្ទិលសៅហ្មងដិតជាប់ជានិច្ច ដូចវត្ថុពណ៌ខ្មៅមានធ្យូងជាដើម ដែលធ្វើរបស់សស្អាតឲ្យប្រឡាក់ខូច លោកហៅថា គ្រឿងសៅហ្មង ឬហៅថាមន្ទិលក៏បាន ។
គ្រឿងសៅហ្មងចិត្តនេះមាន៩ប្រការគឺៈ ១- ក្រោធខឹងច្រើន ២- លុបគុណគេ ៣- សេចក្ដីច្រណែន ៤- សេចក្ដីកំណាញ់ ៥- លាក់ពុតកំហូច ៦- សេចក្ដីអួតអាង ៧- ភូតកុហក ឬពោលពាក្យមិនពិត ៨- សេចក្ដីប្រាថ្នាលាមក និង៩- យល់ខុសអំពីការពិត ។
អកុសលធម៌ទាំង៩នេះ កាលបើអកុសលណាមួយកើតឡើងហើយ ក៏ធ្វើចិត្តឲ្យកករល្អក់មិនជ្រះថ្លា; នេះហើយជាគ្រឿងសៅហ្មង ។ អ្នកដែលកម្ចាត់បង់នូវគ្រឿងក្នុងខ្លួនឲ្យអស់ទៅបាន ទើបគួរហៅថាជាបព្វជិត បើទោះបីកម្ចាត់បង់មិនទាន់បានទាំងអស់ក៏ដោយ តែតាំងចិត្តថានឹងកម្ចាត់បង់ឲ្យអស់តទៅ ក៏គួរហៅថាបព្វជិតបានដែរ ។ ដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បុគ្គលឆ្លាត ចំពោះ៤ប្រការនេះគឺគេមិនបើកមាត់អួតដាច់ខាត សុខចិត្តស្ងៀមស្ងាត់ប្រសើរជាង
អ្នកមិនដែលមាន ឬអ្នកក្រ ពូកែអួត តែអ្នកមានពិតប្រាកដ អត់ចូលចិត្តអួតសម្ញែងឡើយ
៥ យ៉ាង កុំធ្វើឲ្យសោះមុនចូលគេង ព្រោះដូចកំពុងបន្ថយអាយុខ្លួនឯង
អ្នកបុរាណវិទូ ប៊ុលហ្គារី រកឃើញរូបសំណាក់ បុរាណធ្វើអំពីថ្មម៉ាប មានកម្ពស់ ២ ម៉ែត្រ ក្នុងលូរ៉ូម៉ាំងបុរាណ
យោបល់ទាំងអស់ (0)