TNAOT News
· 2020-08-03
បារាជិក៤ដែលអ្នកបួសត្រូវតែលាចាកដាច់ខាត
#សិល្បៈ និងវប្បធម៌# #ចំណេះដឹង# #អ្នកបួស# #បារាជិក#
2520
បារាជិកទាំង៤ជាអករណីយកិច្ចរបស់អ្នកបួសគឺ ១-សេពកាម ២-លួចទ្រព្យគេ ៣-មនុស្សវិគ្គហៈ និង៤-ពោលអួតធម៌ជាគុណវិសេសរបស់មនុស្ស ដែលព្រះសម្ពុទ្ធជាម្ចាស់ទ្រង់ហាមឃាត់មិនឲ្យអ្នកបួសប្រព្រឹត្តដាច់ខាត ព្រោះជាអំពើប្រទូស្ដសាសនា និងបៀតបៀនដល់អ្នកដទៃ ។ដោយនៅក្នុងអត្ថកថាលោកបានរង្គាយសេចក្តីយ៉ាងនេះថា បុគ្គលជំពូកខ្លះ អាស្រ័យនឹងការសេពកាមជាហេតុ ក៏ប្រទូស្ដនិងបៀតបៀនគ្នា ដរាបចាក់កាប់សម្លាប់គ្នាក៏មាន ។ បុគ្គលជំពូកខ្លះចង់បានទ្រព្យរបស់គេ ក៏ប្រទូស្ដនិងបៀតបៀនម្ចាស់ទ្រព្យគេក៏មាន ។ ខ្លះទៀតឃើញគេគោរពរាប់អានដោយចិត្តស្មោះក៏និយាយបញ្ឆោតគេដោយឱ្យបែកបាក់គ្នាក៏មាន ។ ឯអ្នកបួសពួកខ្លះទៀតព្រោះតែចង់បានលាភសក្ការៈហួសប្រមាណក៏ពោលអួតថាខ្លួនបានសម្រេចធម៌យ៉ាងនេះ យ៉ាងនោះ តែតាមការពិតគឺជាសម្តីភូតកុហកសោះ ។
អំពើអម្បាលនេះហៅថាប្រទូស្ដ ថាបៀតបៀនអ្នកដទៃ ជាអករណីយកិច្ចដែលព្រះបរមគ្រូជាម្ចាស់ទ្រង់ហាមប្រាមអ្នកបួសក្នុងព្រះពុទ្ធសាសនាមិនឲ្យធ្វើជាដាច់ខាត ។ដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រជាជនអ៊ីស្រាអែល រាប់ពាន់នាក់ប្រមូលផ្តុំគ្នា ទាមទារឲ្យមានការដោះលែងចំណាប់ថ្នូរ បន្ទាប់ពីសង្រ្គាមរយៈពេល៦ខែ
ផ្លែឈើក្រហមទាំង ៧ មុខ ល្អបំផុតសម្រាប់សុខភាព ជាពិសេសចំពោះបេះដូង កុំមើលរំលងឱ្យសោះ
ខែកញ្ញាផ្លាស់ប្ដូរលាភសំណាង ! សម្រាប់អ្នកឆ្នាំទាំង ៣ លាភជ័យខ្លាំង កាន់តែសម្បូរបែប យីអ៊ុនស្ទុះឡើងកាន់តែខ្ពស់
បុរសភាគច្រើនលង់ស្នេហ៍ជាមួយនឹងមនុស្សស្រី៤ប្រភេទនេះ ដកចិត្តមិនរួចឡើយ!
យោបល់ទាំងអស់ (0)