TNAOT News
· 2020-08-03
អាជ្ញាធរខេត្តព្រះសីហនុ ស្នើឱ្យផ្អាកការនេសាទ និងធ្វើដំណើរតាមសមុទ្រ ជាបណ្តោះអាសន្ន
#អំពាវនាវ# #គ្រោះធម្មជាតិ# #សង្គម# #ប្រុងប្រយ័ត្ន#
8939
រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការអំពាវនាវ ដល់ម្ចាស់ក្រុមហ៊ុន ដឹកជញ្ជូនដោយជលយាន ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និងអ្នកប្រជានេសាទទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងផ្អាកការធ្វើដំណើរតាមផ្លូវទឹក ក្នុងអំឡុងពេលនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ។
នៅក្នុងសេចក្តីជូនដំណឹងដដែលនេះបានឱ្យដឹងថា ចាប់ពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ សម្ពាធទាបសកម្មមួយ បានកើតឡើងនៅលើសមុទ្រចិនខាងត្បូង ហើយបានវិវត្តន៍ទៅជាវិសម្ពាធទាប (Tropical Depression)។
វិសម្ពាធទាបនេះ បានបង្កើនឥទ្ធិពលជាបន្តបន្ទាប់ទៅជាព្យុះទី ៣ ឈ្មោះ ស៊ីនឡាគូ_(SINLAKU) ហើយបានបោកបក់មកកាន់តំបន់ភ្នំ និងឆ្នេរសមុទ្រកម្ពុជា បណ្តាលឱ្យ មានភ្លៀងធ្លាក់ច្រើន និងខ្យល់បក់បោកខ្លាំង។
ស្ថានភាពអាកាសធាតុបែបនេះ អាចធ្វើឱ្យខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ច្រើន ប្រឈមនឹងជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗផងដែរ។
អាជ្ញាធរខេត្តព្រះសីហនុ បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន គ្រោះធម្មជាតិជាយថាហេតុ ដែលអាចកើតឡើង នាប៉ុន្មានថ្ងៃខាងមុខនេះ៕ ដោយ៖ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មិត្ត ៣ នាក់ ដែលអ្នកត្រូវតែមានក្នុងជីវិតនេះ ព្រោះបើគ្មានពួកគេអ្នកក៏គ្មានសុភមង្គលពេញលេញដែរ
គណៈកម្មាធិការ UN មិនអាចយល់ព្រមលើសំណើសមាជិកភាពពេញសិទ្ធិរបស់ប៉ាឡេស្ទីនបានទេ
ទៅទស្សនាទំនៀមទម្លាប់ចូលឆ្នាំថ្មីប្រពៃណីចិនក្នុងព្រះរាជវាំងបុរាណនៅវាំងចាស់ក្រុង Shenyang
ក្រុមហាម៉ាស ចោទប្រកាន់ក្រុមគូប្រជែងហ្វាតាថា បានបញ្ជូនសន្តិសុខទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង
យោបល់ទាំងអស់ (0)