TNAOT News
· 2020-08-03
មេអាប៉ោងដ៏ធំម្នាក់ប្រចាំនៅឃុំវិហារសួគ៌ ជាប់ចោទពីបទ «ទទួលផលចោរកម្ម»
#ចោរកម្ម# #សង្គម# #ឃុំវិហារសួគ៌# #មេអាប៉ោង# #នយោបាយជាតិ#
9738
ខេត្តកណ្តាល ៖ កាលពីល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនមេអាប៉ោងនៅឃុំវិហារសួគ៌ម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ «ទទួលផលចោរកម្ម» តាមមាត្រា៣៩៩និងមាត្រា៤០០នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការទិញម៉ូតូចោរជាច្រើនគ្រឿង ។
ជនត្រូវចោទឈ្មោះ គឹមឡេង សល់ អាយុ៤០ឆ្នាំ ត្រូវបានសមត្ថកិច្ចចម្រុះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និង មានការសម្របសម្រួលនីតិវិធីពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
បើតាមប្រភពព័ត៌មានពីប្រពន្ធម្ចាស់ទីតាំងទទួលបញ្ចាំម៉ូតូឈ្មោះ វ៉ា ថារី បានប្រាប់ឲ្យដឹងថា គ្រួសាររបស់គាត់បានរកស៊ីទទួលបញ្ចាំម៉ូតូជាងមួយឆ្នាំមកហើយ មិនដែលមានច្បាប់អនុញ្ញាតពីខាងស្ថាប័នណាទេ ព្រោះខ្លួនមិនចេះច្បាប់។
ម៉ូតូមួយចំនួនដែលម្ចាស់ទីតាំងទទួលបញ្ចាំនោះគឺជាម៉ូតូដែលជនទុច្ចរិតកាច់កនិងលួចគេយកមកបញ្ចាំ ព្រោះថា គ្រាប់សោរម៉ូតូមានសភាពបែកខ្ទេចនិងមានសភាពមិនប្រក្រតីជាច្រើន។ពលរដ្ឋបានលួចបង្ហើបថា ឈ្មោះ គឹមឡេង សល់ នេះគឺជាមេអាប៉ោងដ៏ធំប្រចាំនៅឃុំវិហារសួគ៌ ទៀតផង និង បានលួចបើកទទួលបញ្ចាំម៉ូតូយូរយារណាស់មកហើយ មិនមានអាជ្ញាធរឃុំស្រុកណាចុះបង្ក្រាបនោះទេ ៕ ដោយ៖ ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក
គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នឹងត្រូវបានបង្កើតឡើងដោយមានសម្តេចតេជោ ជាប្រធាន
ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង
ស្រឡាញ់ ចាញ់អាណិត តែហេតុអ្វីមនុស្សយើងសុខចិត្តជ្រើសយកមនុស្សខ្លួនស្រឡាញ់ តែមិនអាចទទួលយកមនុស្សដែលខ្លួនអាណិត?
យោបល់ទាំងអស់ (0)