
Wow Cambodian
· 2020-08-04
រំភើប! វិស្វករជនជាតិខ្មែររួមចំណែក ផលិតយាន NASA ទៅកាន់ភពអង្គារ
#វិស្វករ# #NASA# #បច្ចេកវិទ្យា# #វិទ្យាសាស្ត្រ# #ភពអង្គារ#
6479
នី ស៊ូអរគុណ គឺជាវិស្វករផ្នែកមេកានិចមានដើមកំណើតខ្មែរ បានរួមចំណែកក្នុងបេសកកម្មផលិតយានទៅកាន់ភពព្រះអង្គាររបស់អង្គការអវកាស ហៅកាត់ណាសា (NASA)។
លោកស្រីចាប់ផ្ដើមការងារនៅមន្ទីរពិសោធន៍ថាមពលរបស់អង្គការណាសាក្នុងឆ្នាំ២០១៦ ហើយនៅឆ្នាំបន្តបន្ទាប់ ស៊ូអរគុណ បានចូលរួមជាមួយក្រុមបច្ចេកទេសផលិតយានអវកាសក្នុងបេសកកម្មឆ្នាំ២០២០ ទៅកាន់ភពអង្គាររបស់ អង្គការNASA។
ក្រុមគ្រួសាររបស់ នី ស៊ូអរគុណ បានទៅដល់ទឹកដីសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៨៤ បន្ទាប់ពីគ្រួសាររបស់លោកស្រីបានរួចផុតពីការកាប់សម្លាប់នៃរបបខ្មែរក្រហម និងសង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវ និងភាពជោគជ័យរបស់លោកស្រីបានមកពីការតស៊ូ ជំនះឧបសគ្គជាច្រើនរាប់មិនអស់ និងជាមោទកភាពមួយរបស់ជនជាតិខ្មែរ។
លោកស្រីបាននិយាយថា៖ "សង្គ្រាមបានធ្វើឲ្យក្រុមគ្រួសារខ្ញុំត្រូវរសាត់មកដល់ទីនេះ (សហរដ្ឋអាមេរិក)។ ច្បាស់ណាស់ ការឆ្លងផុតពីសង្គ្រាមគឺជាការតស៊ូមួយ ហើយពេលនេះខ្ញុំបានយកជ័យជម្នះម្ដងទៀតលើទឹកដីថ្មី"៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
តាមពិតត្រីសូល៍ ដែលរកឃើញនៅបន្ទាយឆ្មារ ប៉ុន្មានឆ្នាំមុនគ្រាន់តែជាផ្នែកមួយនៃត្រីសូល៍ទាំងមូលប៉ុណ្ណោះ
សត្វភេនឃ្វីន ពណ៌លឿងតែមួយគត់លើលោក ត្រូវប្រមាញ់បានដោយជាងថតបែលហ្សិក
មូលហេតុនេះហើយ ដែលប្រាសាទមួយក្បែរព្រលានយន្តហោះសៀមរាបឈ្មោះថា ត្រពាំងរពៅ
តាមពិត ការលេងទឹកពេលចូលឆ្នាំមានអត្ថន័យល្អ ហើយត្រូវបានគេលេងជាយូរណាស់មកហើយ
ការណែនាំពិសេស
យោបល់ទាំងអស់ (0)