Sopath

· 2020-08-04

បុរសម្នាក់ព្រោះតែខឹងរឿងអ្នកភូមិឆ្លើយអញ ទាញកាំបិតកកុកកាប់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

#ដោយេជនសង្ស័យ# #សង្គម# #ស្រ្ដីម្នាក់ស្លាប់# #ព័ត៌មានសង្គម# #ក្មេងស្រិរងរបួស#

10567

ស្វាយរៀង៖ បុរសម្នាក់ខឹងអ្នកភូមិឆ្លើយអញស្ទុះយកកាំបិតកកុកកាប់ទៅអ្នកភូមិ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ចំណែកក្មេងស្រីរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣ ខែសីហាឆ្នាំ២០២០ស្ថិតក្នុងភូមិត្រពាំងប្លុង ឃុំដូងស្រុករមាសហែក ។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ សេង ទិត្យ អាយុ៣៧ឆ្នាំ មុខរបរកសិកររស់នៅភូមិ ឃុំខាងលើ ។ចំណែកស្ត្រីរងគ្រោះមាន ឈ្មោះហ៊ីង យ៉ឹម អាយុ ៧៥ឆ្នាំ មុខរបរកសិករ និងចៅស្រីរបួសធ្ងន់មាន ឈ្មោះ ប៉ែន រ៉ី អាយុ១៣ឆ្នាំរស់ក្នុងភូមិឃុំក្បែរផ្ទះជនសង្ស័យខាងលើ។

សមត្ថកិច្ចបានបន្តថា មុនកើតហេតុជនសង្ស័យបានដើររកប្រពន្ធរបស់ខ្លួននៅផ្ទះរបស់ជនរងគ្រោះ ហើយក៏បានសួរនាំថាមានឃើញប្រពន្ធរបស់ខ្ញុំទេខណៈនោះស្ត្រីខាងលើបានឆ្លើយថាអញមិនឃើញទេទើបជនសង្ស័យខឹងខ្លាំងក៏ស្ទុះទៅទាញបានកាំបិតកកុកដេញកាប់ត្រូវចំកពីក្រោយបណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពឃុំដូង។

ចំណែកក្មេងស្រីរងគ្រោះត្រូវជនកំណាចនេះកាប់ចំថ្ពាល់ខាងឆ្វេង និងចង្អុលដៃឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ក្រោយកើតហេតុភ្លាមៗជនសង្ស័យត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួននាំទៅប៉ុស្តិ៍រដ្ឋបាលឃុំដូងដើម្បីចាត់ការបន្តតាមច្បាប់៕ ផេងភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស