TNAOT News
· 2020-08-04
Man UTD ឈានដល់កិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំជាមួយ Sancho
#កីឡា# #Manchester United# #កិច្ចព្រមព្រៀង# #Jadon Sancho# #បាល់ទាត់អន្តរជាតិ#
4796
អង់គ្លេស ៖ ក្លិបបិសាចក្រហម Manchester United កាន់តែឈានជិតសម្រេចកិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួន ដែលមានរយៈពេល ៥ឆ្នាំជាមួយកីឡាករ Jadon Sancho ។
បើយោងតាមការចុះផ្សាយពី Sky Sport បានឱ្យដឹងថា បើទោះបីជាការពិភាក្សាត្រូវគ្នាលើកិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយ Sancho ក៏ពិតមែន ប៉ុន្តែ Man United ត្រូវបន្តចរចាលើតម្លៃនៃការផ្ទេរជាមួយក្លិប Dortmund បន្តទៀត។ ខណៈដែលក្លិបយក្សអាល្លឺម៉ង់មួយនេះ ចង់បាន ១០៨លានផោនពីការផ្ទេរខ្សែបម្រើជម្រើសជាតិអង់គ្លេសវ័យ២០រូបនេះ។ ហើយការចរចាអាចនឹងដឹងលទ្ធផលក្នុងសប្តាហ៍នេះ ឬក៏នៅសប្តាហ៍ក្រោយ។
ទោះជាមិនអាចជួយ Dortmund ឱ្យឈ្នះជើងឯកលីគរដូវកាលនេះ ប៉ុន្តែ Jadon Sancho បានបង្ហាញទម្រង់លេងដ៏លេចធ្លោមួយសម្រាប់រដូវកាលនេះ។ ដោយរកបាន ២០គ្រាប់ និងបោះបាល់ឱ្យមិត្តរួមក្រុមសម្រេចគ្រាប់បាល់បាន ២០លើកនៅគ្រប់កម្មវិធីទាំងអស់៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាជ្ញាធរកំពង់ផែសិង្ហបុរី៖ នាវាបុកស្ពាន នៅ Baltimore បានឆ្លងកាត់ការត្រួតពិនិត្យចំនួន ២ដង ក្នុងឆ្នាំ២០២៣
ស្ត្រីមានប្រាជ្ញានឹងមិនជ្រៀតជ្រែកក្នុងបញ្ហាទាំង៣នេះជាមួយគ្រួសារប្តីឡើយ
ភ្នំភ្លើងឈ្មោះKilauea នៅរដ្ឋហាវ៉ៃនៃសហរដ្ឋអាមេរិក ជាភ្នំភ្លើងសកម្មបំផុតមួយ របស់ពិភពលោក
អាហារដែលបង្កជំងឺមហារីកទាំង ៦ ដែល WHO ព្រមានមិនថាអ្នកចូលចិត្តវាប៉ុណ្ណាទេ កុំបរិភោគច្រើនពេក!
យោបល់ទាំងអស់ (0)