LEE LOL

· 2020-08-04

ជាប់គុក 6 ឆ្នាំ ព្រោះ edit រូបថតក្នុង Facebook ខ្លាំងពេក

15813

នារីម្នាក់ត្រូវបានបុរសម្នាក់ប្ដឹងចាប់ខ្លួនភ្លាមៗក្រោយពីអ្នកទាំង២បានណាត់ជួបគ្នាញ៉ាំអាហារ តែរូបរាងខាងក្រៅរបស់នាងមិនដូចទៅនឹងរូបសម្រស់ក្នុងរូបថតដែលនាងតែងតែបង្ហោះក្នុង Facebook សោះ។

នារីម្នាក់នោះត្រូវបានគេឃាត់ខ្លួនភ្លាមៗក្រោយពីទទួលបានពាក្យបណ្ដឹងពីបុរសជាសង្សារពីបទយកសម្រស់ក្លែងក្លាយទៅបោកប្រាស់យកប្រាក់ជាច្រើនពីបុរសនោះ។

នាងបាននិយាយទាំងឈឺចាប់ថា មិនគួរណាបុរសនោះយកសម្រស់ជាធំឡើង ថ្វីបើមួយរូបនាង edit ជាង 30 app មែន តែយ៉ាងណាវានៅតែជារូបរបស់នាង។

បុរសរូបនោះបានឱ្យក្រុមការងារដឹងដែរថាដំបូងឡើយពេលជួបភ្លាមគាត់មិនដឹងថានារីម្នាក់នេះជានាងទេ ដោយគិតថាម្ដាយនាងមកជំនួស តែពេលសួរនាំជីកឫសគល់ទើបធ្លាយថារូបទាំងអស់គឺនាង edit ជ្រុលហួសហេតុ។

នេះគឺជាសាររំលឹកដល់ប្រិយមិត្តទាំងអស់ដែលចូលចិត្តប្រើកម្មវិធី edit រូប មេត្តាកាត់បន្ថយ ហើយ post រូបធម្មជាតិខ្លះទៅ ជៀសវាងជួបនៅក្រៅមើលមិនស្គាល់។

ហេតុការណ៍នេះកើតឡើងនៅក្រុងអ៊ូហាន ប្រទេសចិន។

ពីកម្មវិធី LEE BUZZ រៀបរៀងដោយ LEE PAGE

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)