TuonVibot
· 2020-08-04
ផលិតកម្មបានចេញសេចក្តីថ្លែងការណ៍ស្តីពីគ្រោះថ្នាក់ចរាចរណ៍របស់លោក Seulong
#លោក Seulong# #គ្រោះថ្នាក់ចរាចរណ៍# #កម្សាន្ត# #តារាអន្តរជាតិ# #ក្រុម 2AM#
4351
ផលិតកម្មរបស់លោក Seulong សមាជិកក្រុម 2AM បានចេញសេចក្តីថ្លែងការណ៍ស្តីពីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរដែលបណ្តាលឱ្យអ្នកធ្វើដំណើរឆ្លងថ្នល់មា្នក់បានស្លាប់ ។
នៅថ្ងៃទី៤ ខែសីហានេះ ផលិតកម្ម Jellyfish Entertainment បានបញ្ជាក់ថា ពួកយើងពិតជាសោកស្តាយចំពោះជនរងគ្រោះ និងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតដល់គ្រួសារជនរងគ្រោះ។ នៅថ្ងៃទី១ ខែសីហា Seulong បានបើកបររថយន្តរបស់គាត់ ហើយស្របពេលដែលមានគ្រោះថ្នាក់ចរាចរណ៍នោះក៏មានភ្លៀងធ្លាក់ផងដែរ ។ ភ្លាមៗគាត់បានបុកជាមួយអ្នកថ្មើរជើងម្នាក់ដែលឆ្លងផ្លូវ បន្ទាប់ពីគ្រោះថ្នាក់នោះ Seulong បានចុះជួយអ្នករងគ្រោះជាបន្ទាន់នៅនឹងកន្លែង ប៉ុន្តែជនរងគ្រោះបានបាត់បង់ជីវិត ខណៈពេលដែលគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ Seulong ត្រូវបានប៉ូលិសសាកសួរតាមនីតិវិធី និងបញ្ជូនទៅផ្ទះវិញប៉ុន្តែគាត់ស្ថិតក្នុងសភាពតក់ស្លុត ។
ស្ថានីយប៉ូលិសទីក្រុមសេអ៊ូលក៏បានបញ្ជាក់ផងដែរថា យើងកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតអំពីគ្រោះថ្នាក់នេះ។ វាជាការពិតដែលមនុស្សបានស្លាប់បន្ទាប់ពីត្រូវបានបុកដោយរថយន្តរបស់ Seulong ខណៈពេលដែលគាត់កំពុងធ្វើដំណើរដើរលេង។ ទោះយ៉ាងណាយើងកំពុងស៊ើបអង្កេតលម្អិតថាតើ Seulong បានរំលោភច្បាប់ចរាចរណ៍ផ្លូវគោកដែរឬទេ? ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បន្ថែមពីលើចំណង់តណ្ហា ស្ថិតក្រោមស្ថានភាពទាំង ៣ នេះហើយ ធ្វើឱ្យស្រីៗហ៊ានក្បត់ដៃគូដោយមិនខ្មាសអៀន
៥ ចំណុចដែលអាចជួយ “បុគ្គលិកការិយាល័យ” ឱ្យស្ថានភាពការងាររបស់ពួកគេប្រសើរឡើង
មនុស្សស្រឡាញ់គ្នា តែងតែឈ្លោះគ្នាជារឿងធម្មតា តែឈ្លោះតិចៗបានហើយ ទើបអាចឈ្លោះបានយូរ
អ្នកបុរាណវិទូ ប៊ុលហ្គារី រកឃើញរូបសំណាក់ បុរាណធ្វើអំពីថ្មម៉ាប មានកម្ពស់ ២ ម៉ែត្រ ក្នុងលូរ៉ូម៉ាំងបុរាណ
យោបល់ទាំងអស់ (0)