TNAOT News

· 2020-08-06

រថយន្តព្រូសបុកកង់បីខ្មែរដាច់ជាពីរហើយបើករត់​ត្រូវរថយន្តទំនើបដេញតាមជ្រុលបុករថយន្តដឹកប្រេង​រងការខូចខាតយ៉ាងដំណំ

#ម្នាក់រងរបួស# #ជនជាតិបរទេស# #សង្គម# #តារាខ្មែរ# #រថយន្តព្រួសបុក#

5624

​ភ្នំពេញ​ ៖​ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបង្កដោយរថយន្តម៉ាកព្រូសមួយគ្រឿងបើកបុកកង់បីខ្មែរដាច់ជាពីរនិងរងរបួសធ្ងន់ម្នាក់​ រួចហើយក៏ព្យាយាមបើករត់​ តែត្រូវបានរថយន្តស៊េរីទំនើបម៉ាកLexusRX350​ ឃើញ ក៏ដេញតាមយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដឹកប្រេងចម្រុះ36000L​កំពុងឆ្លងផ្លូវ​ចំពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ដែលកំពុងធ្វើដំណើរកាលពីវេលាម៉ោង១​ និង៤០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​៦​ ខែសីហា​ ឆ្នាំ​២០២០​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ កែងនិងផ្លូវ១១០​ ក្នុងសង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។

​យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុ គេឃើញមានបុរសម្នាក់បើកម៉ូតូសណ្ដោង(កង់បីខ្មែរ)បានដឹកបុរសម្នាក់ជាជនជាតិបរទេស​ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម​ ទិសដៅពីត្បូងមកជើង​ លុះមកដល់ស្ទុបពេទ្យព្រះអង្គឌួង​ ក៏មានរថយន្តម៉ាក​ តូយ៉ូតាព្រូស​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2BG-7924​ មកបុកម៉ូតូសណ្ដោងពីក្រោយពេញទំហឹង​ បណ្ដាលឲ្យម៉ូតូសណ្ដោងដាច់ចេញជាពី និងធ្វើឲ្យបុរសជនជាតិបរទេសម្នាក់រងរបួសធ្ងន់​ផងដែរ​៕

 ភ្លាមនោះរថយន្តម៉ាកព្រូសមិនឈប់ទទួលខុសត្រូវនោះទេ​ ក៏ព្យាយាមបើករត់​ ធ្វើឲ្យម្ចាស់រថយន្តស៊េរីទំនើបម៉ាក​ Lexus RX350 ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2BG-4321 ទើសចិត្តក៏បើករថយន្តដេញតាមយ៉ាងលឿនរហូតមកដល់ផ្លូវព្រះមុនីវង្ស​ ទល់មុខប៉ុស្ដិ៍នគរបាលស្រះចក​មិនប្រយ័ត្ន​ក៏ជ្រុលទៅបុករថយន្តដឹកប្រេង​ឥន្ធនៈ​ របស់ក្រុមហ៊ុន​ PTT ចម្រុះ36000L កំពុងបត់ឆ្លងផ្លូវ​ចំពីចហៀងពេញទំហឹង។

​ បណ្ដាលឲ្យរថយន្តLexusរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ ឯរថយន្តដឹកប្រេងក៏បានខ្ទេចកាងក្រោមជាច្រើនផងដែរ​ តែមិនបណ្ដាលឲ្យបែកសាទែនប្រេងផ្ទុះឆេះនោះឡើយ​ ​ហេតុការណ៍នេះ​ បានធ្វើឲ្យបុរសម្នាក់ជាជនជាតិបរទេសម្នាក់រងរបួសធ្ងន់កំពុងសម្រាកព្យាបាលមន្ទីពេទ្យកាល់ម៉ែត្រ៕

ក្រោយកើតហេតុ វត្ថុតាងរួមមាន​ ៖​ ម៉ូតូសណ្ដោង​(កង់បីខ្មែរ)​ ,រថយន្តបង្កម៉ាកព្រូស​ ,រថយន្តស៊េរីទំនើបម៉ាកLexus និងរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនPTT ត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ​ ចុះមកធ្វើការវាស់វែងយកទៅរក្សាទុក​ រង់ចាំដោះតាមច្បាប់នៅពេលក្រោយ​ ៕​ ផេង ភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)