SaroeunPheara
· 2020-08-06
ផ្លូវការ! Man City ទិញបានខ្សែការពារ Ake ពីក្លិប Bournemouth ក្នុងតម្លៃមិនធម្មតា
#Bournemouth# #កីឡា# #Ake# #Man City# #បាល់ទាត់អន្តរជាតិ#
5043
ក្លិប Bournemouth ឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Manchester City លើការផ្ទេរខ្សែការពារកណ្តាល Nathan Ake ក្នុងតម្លៃ ៤១ លានផោន។
ខ្សែការពារអន្តរជាតិហូឡង់ខាងលើបាននិយាយក្នុងគេហទំព័ររបស់ក្លិបថា « City គឺជាក្រុមដ៏ល្អបំផុតនៅអង់គ្លេសក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ។ ការផ្លាស់មកទីនេះ គឺជាក្តីសុបិន្តសម្រាប់ខ្ញុំ។ នេះគឺជាក្រុមកំពូលដែលពោរពេញទៅដោយកីឡាករលំដាប់ពិភពលោក»។
ខ្សែការពារ Ake ធ្លាប់លេងនៅក្លិប Chelsea រយៈពេល ២ ឆ្នាំផងដែរ មុនផ្លាស់មកចូលរួមជាមួយ Bournemouth កាលពីឆ្នាំ២០១៧ ក្នុងតម្លៃ ២០ លានផោន។ បច្ចុប្បន្ននេះ ខ្សែការពារវ័យ ២៥ ឆ្នាំទើបតែបានចុះកិច្ចសន្យា ៥ ឆ្នាំជាមួយ Man City។ គួរបញ្ជាក់ផងដែរថា Ake គឺជាកីឡាករដែល Man City ទិញចូលទីពីរ បន្ទាប់ខ្សែបម្រើ Ferran Torres របស់ Valencia នៅអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)