SaroeunPheara

· 2020-08-06

ឡានដឹកទំនិញកង់១៨មួយគ្រឿងបានក្រឡាប់នៅទីក្រុង pattaya

#pattaya# #Pornthiva# #សង្គម# #តារាខ្មែរ# #ឧប្បត្តិហេតុ#

5486

រថយន្តដឹកទំនិញកង់ ១៨ មួយគ្រឿងបានក្រឡាប់​នៅ​ទីក្រុង ​ pattaya កាលពីព្រឹកមិញ ​បានធ្វើឱ្យបុរសវ័យ ៣០ឆ្នាំម្នាក់រងរបួស ​​ប៉ុន្តែកូនប្រុសរបស់គាត់អាយុ ១៥ ឆ្នាំ​​​មិនមានរបួសអ្វីទេ។

ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោង ១ និង ៣០នាទី​រំលងអធ្រាត្រ​នៅចំណុចប្រសព្វផ្លូវ​​ Krating Lai ​នៃស្រុក Nongprue ​។ ​ហេតុការណ៍នេះកើតឡើងក្រោយពេលដែលជនរងគ្រោះនិងកូនប្រុសត្រឡប់មកពីដឹកទំនិញឱ្យគេវិញ ហើយមានគោលដៅត្រឡប់ទៅស្រុក Nong Khae នៃខេត្ត Saraburi។  ​ជនរងគ្រោះមានឈ្មោះថា Pornthiva Chaparom ​អាយុ ៣០ឆ្នាំ បានរងរបួសធ្ងន់​ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ដើម្បីទទួលសម្រាកព្យាបាល ចំណែកកូនប្រុសរបស់គេឈ្មោះ Rattaphum Sompong អាយុ ១៥ឆ្នាំ ពុំមានរងរបួសអ្វីទេ។

ប៉ូលិស​ស្រុក Nongprue ​ កំពុងស៊ើបអង្កេត​ចំពោះឧប្បត្តិហេតុមួយនេះតាមរយៈការមើលកាមេរ៉ាសុវត្ថិភាព។  ​

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស