SaroeunPheara
· 2020-08-06
ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ២នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ
#COVID-19# #អ្នកស្លាប់# #អ្នកឆ្លង# #សុខភាព# #ជំងឺ#
4481
នៅថ្ងៃព្រហស្បតិ៍នេះរដ្ឋាភិបាលថៃនេះបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវី១៩ ចំនួន ២នាក់ ដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃកើនឡើងដល់ ៣ ៣៣០នាក់។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពមេរោគកូវីដ១៩ បានមានប្រសាសន៍ថា អ្នកជំងឺថ្មីទាំងពីរនាក់គឺជាបុរសអាយុ ៤២ឆ្នាំម្នាក់ និងស្ត្រីអាយុ ៦២ឆ្នាំម្នាក់ សុទ្ធតែជាជនជាតិថៃត្រឡប់មកពីសហរដ្ឋអាមេរិក។ ពួកគេបានមកដល់ទីក្រុងបាងកកនៅថ្ងៃទី៣១ ខែកក្កដាតាមជើងហោះហើរដូចគ្នានឹងអ្នកជំងឺដែលបានបញ្ជាក់កាលពីមុន ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងខេត្ត Chon Buri។ ពួកគេបានធ្វើតេស្តវិជ្ជមានកូវីដ១៩ កាលពីថ្ងៃអង្គារ។ គិតមកដល់ថ្ងៃនេះ មានប្រជាជនថៃចំនួន ៤ ៧៣៩នាក់ បានវិលត្រឡប់មកពីសហរដ្ឋអាមេរិក ហើយអត្រានៃការឆ្លងគឺ ៩.៤១ % ។ ក្នុងចំណោមអ្នកឆ្លងជំងឹសរុបចំនួន ៣ ៣៣០នាក់ មាន ៣ ១៤៨នាក់ បានជាសះស្បើយ ហើយបន្សល់ទុកអ្នកជំងឺចំនួន ១២៤នាក់ ឱ្យនៅបន្តសម្រាកក្នុងមន្ទីរពេទ្យ រីឯចំនួនអ្នកស្លាប់នៅរក្សាចំនួន ៥៨នាក់ដដែល។
ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់លេខ២ទូទាំងពិភពលោក ដែលមានអ្នកឆ្លងជំងឺចំនួន ២.៨៦លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៩៧ ៤១៨នាក់។ ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានអ្នកឆ្លងជំងឺសរុបចំនួន ១.៩៦លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៤០ ៧៣៩នាក់។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី១១២ នៃប្រទេសដែលបានឆ្លងមេរោគកូវីដ១៩នៅទូទាំងពិភពលោក៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងផ្ទះបើមានទម្លាប់ទាំង ៣ នេះកើតឡើង ច្បាស់ណាស់ថា គ្រួសារមួយនេះនឹងធ្លាក់ចុះដុនដាប រើខ្លួនពីភាពក្រីក្រមិនកើតឡើង
រឿង ៣ យ៉ាងដែលស្ត្រីមានប្រាជ្ញាចូលចិត្តធ្វើ តែស្ត្រីល្ងង់តែងតែត្អូញត្អែរមិនចង់ធ្វើ
បើកទ្វាកំណប់ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ ចាប់ពីថ្ងៃនេះទៅ តែមានឆ្នាំមួយ ប្រឈមមុខនឹងគ្រោះធំមួយចំនួន កុំប្រហែសឱ្យសោះ
ថៃ៖ ខ្លួនបានស្នើឲ្យរបបយោធាមីយ៉ាន់ម៉ាកាត់បន្ថយអំពើហិង្សា
យោបល់ទាំងអស់ (0)