TNAOT News
· 2020-08-06
អាមេរិកចង់លុបកម្មវិធីទូរសព្ទរបស់ចិនចោលចេញពីប្រទេស
#ហានិភ័យ# #បច្ចេកវិទ្យា# #TikTok# #វិទ្យាសាស្ត្រ# #អាមេរិក#
1851
អាមេរិក ៖ សហរដ្ឋអាមេរិកកំពុងពង្រីកការសម្អាតបណ្តាញកម្មវិធីរបស់ចិន ដែលក្នុងនោះមានដូចជាកម្មវិធីទូរស័ព្ទ (App) របស់ចិន និងសេវាកម្មផ្ទុកទិន្នន័យរបស់ចិន ដោយអះអាងថា ជាហានិភ័យសន្តិសុខ។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេស លោក Mike Pompeo កាលពីថ្ងៃពុធ។
លោក Pompeo បាននិយាយថា សហរដ្ឋអាមេរិកចង់ហាមឃាត់កម្មវិធីចិនដែលមិនគួរឱ្យទុកចិត្ត ពីកន្លែងដោនឡូត (App Store) របស់អាមេរិក។
លោកបាននិយាយសំដៅដល់គណបក្សកុម្មុយនីស្តចិនថា៖ «ជាមួយក្រុមហ៊ុនមេដែលមានមូលដ្ឋាននៅប្រទេសចិន កម្មវិធីដូចជា TikTok, WeChat និង កម្មវិធីដទៃទៀត គឺជាការគំរាមកំហែងយ៉ាងសំខាន់ ចំពោះទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋអាមេរិក»។
ប៉ុន្តែលោកបានបន្ថែមថា សហរដ្ឋអាមេរិកក៏ចង់រារាំងកម្មវិធីផលិតនៅអាមេរិក ដែលដាក់នៅលើទូរស័ព្ទ ដែលផលិតនៅប្រទេសចិន និងឧបករណ៍ឥតខ្សែពីក្រុមហ៊ុនយក្សពិភពលោក Huawei និងក្រុមហ៊ុនផលិតផ្សេងទៀត។
អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះ បាននិយាយថា៖ «យើងមិនចង់ឱ្យក្រុមហ៊ុនពាក់ព័ន្ធក្នុងការរំលោភសិទ្ធិមនុស្សរបស់ក្រុមហ៊ុន Huawei ឬ ប្រព័ន្ធឃ្លាំមើលរបស់គណបក្សកុម្មុយនីស្តចិននោះទេ»។
លោក Pompeo ក៏បាននិយាយផងដែរថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងព្យាយាមកំណត់សមត្ថភាពរបស់អ្នកផ្តល់សេវាចិន ក្នុងការប្រមូលរក្សាទុក និងដំណើរការទិន្នន័យរសើបនៅក្នុងសហរដ្ឋអាមេរិក។ លោកបានលើកឡើងជាពិសេសពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Alibaba, Baidu និង Tencent ។ ការប្រកាសរបស់លោកបានធ្វើឡើងពីរថ្ងៃ បន្ទាប់ពីប្រធានាធិបតីដូណាល់ត្រាំ បានប្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance ឱ្យលក់កម្មវិធី TikTok ដ៏មានប្រជាប្រិយរបស់ខ្លួនទៅឱ្យក្រុមហ៊ុនអាមេរិកមួយ ឬ ត្រូវបិទនៅពាក់កណ្តាលខែកញ្ញា៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រសួងហិរញ្ញវត្ថុ៖ ស្រីលង្កានឹងប្រឹក្សាយោបល់ជាមួយ IMF ពាក់ព័ន្ធនឹងសំណើម្ចាស់បំណុលចុងក្រោយបង្អស់
ពាក្យអពមង្គល! ចំណាំមើលទៅ បើយាយតានិយាយពាក្យទាំងនេះទៅកាន់ចៅៗ ថ្ងៃមុខទៅច្បាស់ជាវិនាស
ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី រាយការណ៍ថា ប្រាក់ចំណូលរបស់ខ្លួន បានកើនឡើង នៅឆ្នាំ ២០២២
រុស្ស៊ីណែនាំប្រឆាំងនឹងការធ្វើដំណើរនៅមជ្ឈិមបូព៌ា ខណៈដែលការគំរាមកំហែងរបស់អ៊ីរ៉ង់ បង្កភាពតានតឹង
យោបល់ទាំងអស់ (0)