Atith
· 2020-08-06
ជ្រើសរើសបៀរមួយសន្លឹក
#ចំណេះដឹង# #អប់រំ និងការងារ# #ស្នេហា#
11202
ដើម្បីដឹងថាទំនាក់ទំនងស្នេហាអ្នកបច្ចុប្បន្ននឹងជួបរឿងអ្វីខ្លះ?
A:សន្លឹកទី ១
បើអ្នកជ្រើសរើសយករូបទីមួយ មានន័យថាទំនាក់ទំនងស្នេហាដែលអ្នកគួរយកចិត្តទុកដាក់ឲ្យមែនទែននោះគឺអ្នកដែលមានមាត់វែងជាមនុស្សដែលចូលចិត្តនិយាយមិនល្អពីអ្នក។ អ្នកគួរតែប្រុងប្រយ័ត្នចំពោះមនុស្សដែលអ្នកកំពុងតែសេពគប់ ព្រោះថាដៃគូររបស់អ្នកពេលខ្លះគ្មានបំណងនំារឿងមិនល្អមកដល់អ្នកទេ។ តែចំពោះការមើលឃើញរបស់គេអាចខុសពីគិតរបស់អ្នក ដូច្នោះហើយអ្នកគប្បីពុំសូវបង្ហាញរឿងគ្រប់យ៉ាងឲ្យគេដឹងទំាងអស់នោះទេ។
B:សន្លឹកទី ២
សម្រាប់អ្នកជ្រើសរើសយករូបទីពីរវិញ ទំនាក់ទំនងស្នេហារបស់អ្នកត្រូវតែព្យាយាមទទួលយកការលេងសើចរបស់មនុស្សគ្រប់គ្នា។ អ្នកមិនគួរឆាប់ទទួលយកសម្តីមួយចំនួនណាដែលងាយធ្វើឲ្យប៉ះពាល់ដល់ចិត្តអ្នកទេ។ បានសេចក្តីថា គ្រប់គ្នាចូលចិត្តលេងសើចជារឿងធម្មតា តែអ្នកមិនគួរយកចិត្តទុកដាក់ពីវាពេកនោះទេ។ បើពុំដូច្នោះទេ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អហើយគ្រប់គ្នានឹងមិនហ៊ាននៅក្បែរអ្នកដូចពីមុនទេ។
C:សន្លឹកទី ៣
បើអ្នកជ្រើសរើសយករូបទីបីវិញ ទំនាក់ទំនងស្នេហារបស់អ្នកមានដំណើរការល្អនោះក៏ព្រោះតែអ្នកមានមុខស្រស់ស្អាតគន់យូរកាន់តែស្រស់។ ទឹកមុខរបស់អ្នកគឺស័ក្តិសមគ្រប់ស្ថានការណ៍ ហើយអ្នកក៏អាចកត់សម្គាល់មើលដឹងថានរណាម្នាក់នៅក្នុងក្រុមមានអារម្មណ៍មិនល្អ។ មានន័យថា អ្នកតែងតែបារម្ភយកចិត្តទុកដាក់ពីគ្នាទៅវិញទៅមក។ ចំណុចនេះហើយ ដែលធ្វើឲ្យអ្នកមានទំនាក់ទំនងល្អជាមួយមនុស្សគ្រប់រូប។
D:សន្លឹកទី ៤
ប្រសិនបើអ្នកជ្រើសរើសយកសន្លឹកទីបួននេះវិញ នៅក្នុងរឿងស្នេហារបស់អ្នកនោះគឺមានភាពរឹងមំានិងទន់ខ្សោយនឹងត្រូវបានពង្រីក។ នាពេលថ្មីៗនេះ ទំាងរឿងរឹងមំានិងទន់ជ្រាយត្រូវបានលើកឡើងដូច្នោះហើយ អ្នកគប្បីគោរពខ្លួនឯងដោយមិនគិតពីទស្សនៈរបស់អ្នកដទៃ និងត្រូវតែរីករាយជានិច្ច៕
.តោះៗ កុំភ្លេចចូលcommentទាំអស់គ្នាតាមលេខសន្លឹកដែលត្រូវនឹងអ្នក!
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គុណសម្បត្តិដ៏ល្អឯកទាំង ៥ របស់ស្ត្រីដែលរឹងមាំ និងឯករាជ្យ
ឪពុកម្តាយជាគំរូដ៏ល្អបំផុតសម្រាប់កូន បើឪពុកម្តាយស្លូតបូតនិងចិត្តល្អ កូនរបស់ពួកគេនឹងមានពរជ័យនាពេលអនាគត
អង្គការអឌ្ឍចន្ទក្រហមអាល់ហ្សេរី នឹងបញ្ជូនជំនួយមនុស្សធម៌ ១៦២តោន ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប
ដើម្បីដឹងថាមនុស្សម្នាក់គួរឱ្យទុកចិត្តឬអត់ សូមយកចិត្តទុកដាក់លើលក្ខណៈទាំង៣នេះ
យោបល់ទាំងអស់ (0)