Srey

· 2020-08-06

Mike Pompeo គម្រាមបិទនឹងទំលាក់ WeChat ចេញពី App Store អាមេរិច

#App# #WeChat# #Wang Wen bin# #អាមេរិច# #សង្គម# #បច្ចេកវិទ្យា# #ចិន# #នយោបាយជាតិ# #Pompeo#

414

តាមការផ្សាយរបស់ គេហទំព័រ China news ថា រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានគម្រាមបិទ WeChat និង App ផ្សេងៗដែលចិនផលិត ព្រមទាំងទំលាក់ចេញពី App Store ទូទាំងប្រទេសអាមេរិច ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wen Bin បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ថា ក្រុមហ៊ុនចិនដែលត្រូវអាមេរិចកាត់ក្ដីដោយឯកតោភាគីនោះគឺពុំមានបញ្ហាសុវត្ថិភាពបច្ចេកវិទ្យាឡើយ ហើយក្រុមហ៊ុនទាំងនេះគឺគ្មានកំហុសទេ ចំណែកឯខ្លួនរបស់អាមេរិចមិនស្អាតផង នៅមកនិយាយរឿង“បោះសម្អាតអ៊ីនធើណេត”ធ្វើអ្វី បើគិតៗទៅវាគួរឲ្យចង់សើច។ 

អ្នកសារព៍ត៌មានបានសួរទៅកាន់លោកថា ចុះរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយកាលពិម្សិលមិញថា នឹងទំលាក់ App ដែលក្រុមហ៊ុនចិនផលិតចេញពី App Store ទូទាំងប្រទេសអាមេរិច ព្រមទាំងសង្កត់ធ្ងន់ទៅលើ App WeChat ទៀតផង ចុះខាងចិនឆ្លើយតបដូចម្ដេចវិញចំពោះបញ្ហានេះ?

លោក Wang Wen Bin បានឆ្លើយថា ចិនសុំជំទាស់យ៉ាងខ្លាំង ចំពោះ លោក Mike Pompeo និងរដ្ឋមន្រ្តីផ្សេងៗទៀតរបស់អាមេរិចនៅតែយកមូលហេតុថា“ថែរក្សាការពារសន្តិសុខជាតិ”ជាលេសដើម្បីប្រើប្រាស់កំលាំងប្រទេសជាតិធ្វើការកៀបសង្កត់មកលើសហគ្រាសបច្ចេកវិទ្យារបស់ចិន។

វិធីដែលអាមេរិចប្រើប្រាស់សព្វថ្ងៃមកលើសហគ្រាសបច្ចេកវិទ្យារបស់ចិនគឺគ្មានហេតុគ្មានផល និងភស្តុតាងជាក់លាក់ ដែលទាំងនេះគ្រាន់ជាល្បែងនយោបាយ និងមួលបង្កាច់ដោយចេតនាទាំងស្រុង តាមពិតគឺអាមេរិចចង់រក្សាទីផ្សារបច្ចេកវិទ្យាផ្ដាច់មុខរបស់ខ្លួនតែប៉ុណ្ណោះ បើយោងតាមច្បាប់ពាណិជ្ជកម្មអន្ដជាតិ និងច្បាប់ទីផ្សារពាណិជ្ជកម្មគឺខុសទាំងស្រុងហើយ ព្រមគ្នានោះវានឹងអាចប៉ះពាល់ខ្លាំងចំពោះច្រវ៉ាក់សុវត្ថិភាពទូទាំងពិភពលោកផងដែល នេះហើយជាទង្វើផ្ដាច់ការ ។

លោកបានបញ្ជាក់ទៀតថា សហគ្រាស និងក្រុមហ៊ុនចិនជាច្រើនត្រូវបានអាមេរិចកាត់ក្ដីដោយឯកតោភាគីនោះគឺពុំមានកំហុសបច្ចេកវិទ្យានោះទេ ហើយប្រព័ន្ធទាំងនេះសុទ្ធតែមានសុវត្ថិភាពល្អ ហើយក៏មិនធ្លាប់កើតមានឧប្បតិ្ដហេតុផ្នែកសុវត្ថិភាពអ៊ីនធើណេត ដូចជា“ឧប្បត្តិហេតុ Snowden”“WikiLeaks” ព្រមគ្នានោះក៏មិនធ្លាប់កើតឧប្បត្ដិហេតុតាមដានស៊ើបការលួចស្ដាប់ដូចជា“PRISM (surveillance program)”“Equation Group”និង“Echelon”ជាដើម។

នេះជារឿងមួយដែលគួរអោយចង់សើច ព្រោះអាមេរិចជួប និងកើតបញ្ហាខាងលើ ដូចមនុស្សប្រឡាក់ផុក ហើយនៅមកចង់និយាយអំពី“ការបោះសម្អាតអ៊ីនធើណេត”ទៀត។

អ្នកនាំពាក្យរូបនេះបានប្រាប់ទៅកាន់អាមេរិចថា សូមកែតម្រូវកំហុសទាំងនេះ ដោយបើកលក្ខណពាណិជ្ជកម្មជាមួយគ្រប់បណ្ដាលប្រទេសលើសកលលោក សងសេរីភាព ភាពបើកចំហរ និងសុវត្ថិភាពក្នុងបណ្ដាញអ៊ីនធើណេតដល់ពិភពលោកទាំងមូល ។

លោកបន្ដទៀតថា ចិន នឹងឈរជាមួយបណ្ដាលប្រទេសលើសកលោក បន្ដរក្សាភាពស្នើភាព យុតិ្ដធម៌ ភាពបើកចំហរ មិនរើសអើងបរិយាកាសពាណិជ្ជកម្ម ហើយជំរុញការសហការណ៍ និងទំនាក់ទំនង​បច្ចេកវិទ្យាអន្ដជាតិ ធ្វើឲ្យព័ត៌មានបច្ចេកវិទ្យាកាន់តែសុវត្ថិភាព គុណភាពល្អប្រសើរ និងទំនុកចិត្ដ ដើម្បីជាថាមពលថ្មីសម្រាប់បម្រើប្រជាជនគ្រប់ជាតិសាសលើសកលោក និងធ្វើអោយសេដ្ឋកិច្ចសកលោកស្ទុះងើបឡើង។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស