TNAOT News
· 2020-08-07
វៀតណាម ឆ្លងកូវីដ-១៩ បន្ថែមថ្មី ៣៤ករណី និងអ្នកស្លាប់ ២នាក់ទៀត
#អ្នកស្លាប់# #កូវីដ-១៩# #សង្គម# #វៀតណាម# #ព័ត៌មានសង្គម#
4354
ហាណូយ ៖ នៅថ្ងៃទី៦ សីហា ២០១២ ក្រសួងសុខាភិបាលវៀតណាម បានរាយការណ៍ថា មានករណីឆ្លង COVID-19 សរុបចំនួន៣៤ករណីថ្មីទៀត នាំចំនួនអ្នកឆ្លងសរុបកលនដល់ ៧៤៧ករណី និងបន្ថែមអ្នកស្លាប់ ២នាក់ទៀត អ្នកទាំងពីរមានអាយុ ៦៧ឆ្នាំ ហើយមានស្ថានភាពសុខភាព នាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់១០នាក់ ។
យោងតាមក្រសួងសុខាភិបាលវៀតណាម បានឱ្យដឹងថា មានករណីចំនួន៣ ជាករណីនាំចូលប្រទេសវៀតណាមពីបរទេស ខណៈពេលដែលករណីផ្សេងៗទៀតត្រូវបានកត់ត្រាថា ជាករណីចម្លងនៅក្នុងប្រទេស ។
នៅថ្ងៃព្រហស្បតិ៍នេះដែរ ក្រសួងប្រកាសថា មានអ្នកជំងឺកូវីដ-១៩ ចំនួន ១១នាក់បន្ថែមទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយ ។ នៅក្នុងប្រទេសអ្នកជាសះស្បើយឡើងដល់ចំនួន ៣៩២នាក់ ខណៈពេលនេះ មានមនុស្សជិត ១៧០.៥០០នាក់ ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា និងកំពុងតាមដានសុខភាព ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាថ៍កំបាំង ៤យ៉ាង ដើម្បីក្លាយជានារីដ៏ទាក់ទាញ មានមនុស្សប្រុសចោមរោមស្រលាញ់
ថ្នាក់ដឹកនាំបរទេសចូលរួមអបអសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
រុក្ខជាតិអ្វីខ្លះ ដែលត្រូវបានដាំមុនគេតាំងពីការកកើតមនុស្សទេ?
មនុស្សស្រី មានលក្ខណៈទាំង ៣ នេះហើយ ទោះបានប្ដីល្អក៏ដោយ ក៏ជីវិតគូគ្មានក្ដីសុខសុភមង្គលដែរ
យោបល់ទាំងអស់ (0)