
TNAOT News
· 2020-08-07
CDC អាមេរិក ប្រាប់ថា មិនគួរពាក់ម៉ាស់ដែលមានវ៉ាល់ខ្យល់ឡើយ
#ពាក់ម៉ាស់# #សង្គម# #កូវីដ១៩# #នយោបាយជាតិ# #អាមេរិក#
5957
អាមេរិក ៖ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺអាមេរិក (CDC) មិនណែនាំឱ្យមនុស្សប្រើម៉ាស់ ដែលមានវ៉ាល់ខ្យល់ចេញចូលឡើយ ក្នុងកំឡុងពេលកូវីដ១៩បែបនេះ។ នេះបើយោងតាមការណែនាំស្តីអំពីការពាក់ម៉ាស់ នៅលើវេបសាយនៃមជ្ឈមណ្ឌលនេះ។
វ៉ាល់ខ្យល់ អាចផ្តល់ភាពងាយស្រួលដល់អ្នកពាក់ ព្រោះថា វ៉ាល់អនុញ្ញាតឱ្យខ្យល់រត់ចេញពីម៉ាស់ ហើយអាចធ្វើឱ្យមនុស្សត្រជាក់ស្រួលដកដង្ហើមជាងម៉ាស់ធម្មតា។ ប៉ុន្តែវ៉ាល់ក៏អនុញ្ញាតឱ្យមេរោគគេចចេញពីភ្នាសការពាររបស់ម៉ាសផងដែរ។
CDC លើកទឹកចិត្តឱ្យប្រជាជនពាក់ម៉ាស់ ដូច្នេះពួកគេមិនឆ្លងអ្នកដទៃទេ។ កូវីដ១៩ ឆ្លងរាលដាលយ៉ាងខ្លាំង តាមរយៈដំណក់ដង្ហើមនៅពេលមនុស្សម្នាក់និយាយ កណ្តាស់ ក្អក ឬ ច្រៀង។ ម៉ាស់អាចជួយបញ្ឈប់ដំណក់ទឹកទាំងនោះ។
CDC បានណែនាំប្រឆាំងនឹងការប្រើប្រាស់ម៉ាស់ប្រភេទមានវ៉ាល់ នៅក្នុងកន្លែងថែទាំសុខភាព នៅលើគេហទំព័ររបស់ខ្លួនមុនពេលមានជំងឺរាតត្បាត។ គួរបញ្ជាក់ផងដែរថា គោលនយោបាយពាក់ម៉ាសរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta បានបង្ហាញថា ម៉ាស់ដែលមានវ៉ាល់ខ្យល់មិនត្រូវបានចាត់ទុកថា ជាម៉ាស់ត្រឹមត្រូវសម្រាប់អ្នកដំណើរតាមយន្តហោះឡើយ នៅពេលជិះលើយន្តហោះរបស់ខ្លួន៕ ដកស្រង់ចេញពីវេបសាយ ៖ cnn ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បោះបង់ មិនមែនយើងទន់ខ្សោយទេ តែវាជាភាពក្លាហានបំផុត ដែលយើងធ្វើដើម្បីប្រឈមមុខនឹងការពិត
វិធីដោះស្រាយខ្យល់ស្ងួត ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់
ឯកឧត្តម ថោង ខុន៖ ចាត់ទុកទិវាអូឡាំពិក ជាការបំផុសស្មារតីឱ្យយុវជនហាត់ប្រាណ និងលេងកីឡាប្រចាំថ្ងៃដើម្បីសុខភាព
កូនសោទាំង ១០ ជួយបង្កើនសក្ដានុពល បង្វែរបញ្ហា ការលំបាក ទៅឱកាស
យោបល់ទាំងអស់ (0)