
TuonVibot
· 2020-08-08
តារាសម្តែងកូរ៉េទាំង ៤រូប នឹងសម្តែងក្នុងខ្សែភាពយន្ត Miracle
#Ra Hee# #YoonA# #Kyung# #កម្សាន្ត# #តារាអន្តរជាតិ#
2762
YoonA សមាជិកក្រុម Girls 'Generation, Lee Soo Kyung, Park Jung Min និង Lee Sung Min កំពុងសម្តែងនៅក្នុងខ្សែភាពយន្តថ្មីមួយដែលមានចំណងជើងថា Miracle ។
ខ្សែភាពយន្ត Miracle ដោយផ្អែកលើរឿងពិតមួយ ដែលបានកើតឡើងក្នុងឆ្នាំ១៩៨៦ និងបាននិយាយពីរឿងរ៉ាវរបស់អ្នកគណិតសាស្រ្តម្នាក់មានឈ្មោះថា Jun Kyung រស់នៅតំបន់ជនបទនៃខេត្ត Gyeongsang ខាងជើង ហើយលោក Park Jung Min នឹងត្រៀមដើរតួជាសិស្សដែលរៀនពូកែគណិតវិទ្យា ។
កញ្ញា YoonA នឹងត្រៀមដើរតួជា Ra Hee ដែលកត់សម្គាល់ទៅលើទេពកោសល្យរបស់ Jun Kyung និងជំរុញឱ្យគាត់បន្តក្តីសុបិន្តរបស់គាត់បានក្លាយជាអ្នកគណិតសាស្រ្ត ។ គួរបញ្ជាក់ដែរថា ខ្សែភាពយន្ត Miracle គ្រោងនឹងចាក់ផ្សាយនៅដើមឆ្នាំ២០២១ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)