TNAOT News
· 2020-08-08
ដំំណើរនៃការប្រកួតប្រជែងដ៏ក្តៅគគុករវាងមហាសេដ្ឋីធំៗពីររូប
#មហាសេដ្ឋី# #អាជីវកម្ម# #សង្គម# #ការប្រកួតប្រជែង#
1545
ក្នុងរយៈពេលប្រមាណ ១៥ឆ្នាំកន្លងមកនេះ លោកមហាសេដ្ឋីជេហ្វ បេសូស (Jeff Bezos) ដែលជាស្ថាបនិករបស់ Amazon និងជាបុរសដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោក ព្រមទាំងលោកមហាសេដ្ឋីអ៊ីឡុន ម៉ាស (Elon Musk) ដែលជានាយកប្រតិបត្តិរបស់ Tesla និង SpaceX បានធ្លាក់ក្នុងការប្រកួតប្រជែងស្ទើរតែគ្មានទីបញ្ចប់។
នាយកប្រតិបត្តិទាំងពីររូបនេះបានប្រកួតប្រជែងគ្នាក្នុងវិស័យអាវកាស ប៉ុន្តែលោកម៉ាសក៏ធ្លាប់បានរិះគន់លោកបេសូសជាច្រើនដងដែរទាក់ទិននឹងការប្រកបអាជីវកម្មរបស់ Amazon និងបានចោទប្រកាន់ថាលោកបេសូសបានធ្វើតាមលោកក្នុងផ្នែកបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ។
បច្ចុប្បន្ននេះលោកបេសូសជានាយកប្រតិបត្តិរបស់ Blue Origin ដែលមានគោលដៅនាំប្រជាជនទូទៅទៅទស្សនាព្រះចន្ទ ខណៈដែល SpaceX របស់លោកម៉ាសបានជោគជ័យក្នុងការបញ្ជូនជនអាវកាសរបស់អាមេរិកទៅអាវកាសផងដែរ។
លោកបេសូស មានចំណាប់អារម្មណ៍លើអាវកាសអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោកធ្លាប់បាននិយាយក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ ១៩៨២ ថាលោកចង់បង្កើតជាអាណានិគមលើអាវកាសសម្រាប់មនុស្សរាប់លាននាក់។ ដោយហេតុដូចនេះទើបលោកបានចាប់ផ្តើម Blue Origin នៅឆ្នាំ ២០០០។
ក្នុងពេលនោះ លោកម៉ាស បានលក់ក្រុមហ៊ុន Zip2 របស់លោកក្នុងតម្លៃ ៣០០លានដុល្លារ និងកសាង PayPal ឲ្យក្លាយជាក្រុមហ៊ុនធំមួយមុននឹងលក់វាឲ្យទៅ eBay ក្នុងតម្លៃ ១.៥ប៊ីលានដុល្លារ។ លោកបានយកលុយ១៦០លានដុល្លារដែលបានពីការលក់ទៅចាប់ផ្តើម SpaceX ក្នុងឆ្នាំ ២០០២។
ជម្លោះពាក្យសម្តីបានផ្ទុះទៅជាជម្លោះផ្នែកផ្សេងៗទៀតនៅឆ្នាំ ២០១៣ ពេលដែល SpaceX ចង់ប្រើកន្លែងបង្ហោះកាំជ្រួចរបស់ NASA ដោយផ្តាច់មុខ។ លើសពីនេះទៅទៀត ក្រុមហ៊ុនទាំងពីរក៏បានធ្លាក់ចូលក្នុងជម្លោះប៉ាតង់ដែរ។
ជម្លោះនេះមិនត្រឹមតែទាក់ទិននឹងវិស័យអាវកាសទេ តែក៏ទាក់ទិននឹងវិធីសាស្ត្រក្នុងការរកបុគ្គលិកក្នុង Blue Origin ដែរ។ លោកម៉ាសធ្លាប់បានអះអាងថា Blue Origin បាន
ព្យាយាមដណ្តើមបុគ្គលិករបស់ SpaceX ម្តងហើយម្តងទៀត។ យ៉ាងណាក្តី មហាសេដ្ឋីទាំងពីររូបនេះបានបន្តបង្កើនទ្រព្យសម្បត្តិរបស់ខ្លួនខណៈដែលមានការប្រកួតប្រជែងដ៏ក្តៅគគុកដែលប្រហែលជាមិនអាចត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខទេ ៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មិនថាអ្នកមាន ឬ អ្នកក្រទេ មនុស្សដែលមានសំណាងតែងមានលក្ខណៈទាំងបីនេះក្នុងគ្រួសារ
រុក្ខជាតិអ្វីខ្លះ ដែលត្រូវបានដាំមុនគេតាំងពីការកកើតមនុស្សទេ?
មេដឹកនាំអេស្ប៉ាញប្រាប់អ្នកសារព័ត៌មានថា ប្រទេសរបស់ខ្លួននឹងទទួលស្គាល់ភាពជារដ្ឋប៉ាឡេស្ទីន នៅខែកក្កដា
UN បានបញ្ចេញថវិកា ១២លានដុល្លារ សម្រាប់ជនរងគ្រោះនៃអំពើហិង្សារបស់ក្រុមជនអន្ធពាលនៅហៃទី
យោបល់ទាំងអស់ (0)