TNAOT News

· 2020-08-09

តក់ស្លុតណាស់ បុរស​ម្នាក់បាន​កៀប​ជាប់​ក្នុង​រថយន្ត ក្រោយ​ជួប​គ្រោះ​ថ្នាក់លើ​ផ្លូវ​ជាតិ

#រថយន្តម៉ូនីង# #​ផ្លូវ​ជាតិ# #សង្គម# #ព័ត៌មានសង្គម#

3222

តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានបុរស​ម្នាក់​ត្រូវ​កៀប​ជាប់​ក្នុង​រថយន្ត បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ ខណៈ​ពេល​ដែល​បុរស​រង​គ្រោះ​បាន​បើករថយន្ត​បត់​ឆ្លងផ្លូវ​បំរុង​ចូល​ផ្ទះ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​រថយន្ត​ធុន​យី​ឌុ​ប​មួយ​គ្រឿង​ឈប់​ស្ងៀម​លើ​ទ្រូងផ្លូវ​ដោយ​មិន​មាន​ដាក់​ភ្លើង​សញ្ញា​ឡើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ ត្រង់​ចំណុច​រូបសំណាក​ឆ្នាំង​មាស ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៦ និង​៨៧ ស្ថិត​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង មានរថយន្ត​ម៉ាក​ម៉ូ​នី​ង ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 2b 3546 ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល និង​ប្រជាពលរដ្ឋ បាន​នាំ​គ្នា​ជួយ​ទាញ​យក​ជន​រង​គ្រោះ​ពី​ក្នុង​រថយន្ត រួច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត​ទាំង​២​គ្រឿង​ដែល​ខូចខាត​យ៉ាងដំណំ ត្រូវ​បាន​អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្ក ព្រោះ​ឈប់​ចំ​ទ្រូងផ្លូវ​បាន​គេចខ្លួន​បាត់ ៕ដោយ៖ត្នោត

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស