SaroeunPheara

· 2020-08-10

សមាជិកស្ថានទូតថៃនៅប្រទេសបារ៉ែន និងប្រទេសអារ៉ាប៊ីសាអូឌីតបានឆ្លងមេរោគកូវីដ១៩

#កូវីដ-១៩# #អារ៉ាប៊ីសាអូឌីត# #សង្គម# #ស្ថានទូតថៃ# #ព័ត៌មានសង្គម#

4440

​យោងតាមក្រសួងការបរទេសបានឱ្យដឹងថា សមាជិកនៃស្ថានទូតថៃប្រចាំនៅប្រទេសបារ៉ែននិងអារ៉ាប៊ីសាអូឌីតបានឆ្លង​មេរោគកូវីដ១៩​។

​​អ្នកនាំពាក្យរបស់ក្រសួងការបរទេសនៅទីក្រុង Manama  របស់ប្រទេសបារ៉ែនលោក Cherdkiat Atthakor បានឱ្យដឹងថាមន្ត្រីស្ថានទូតថៃមួយរូបបានឆ្លងមេរោគកូវីដ១៩ និងមានរោគសញ្ញាកម្រិតស្រាល ​ហើយពេលនេះកំពុងទទួលការព្យាបាលនៅឯគេហដ្ឋានមួយ​ដើម្បីធានាសុវត្ថិភាពសាធារណៈ ស្ថានទូតនឹងផ្អាកសេវាកម្មកុងស៊ុលរបស់ខ្លួនរហូតដល់ថ្ងៃទី ២២ ខែសីហា។

លោកបានបន្តទៀតថា​ស្ថានទូតថៃក្នុងទីក្រុង​ Riyadh ក៏មានមន្ត្រីថៃម្នាក់បានឆ្លងវីរុសនេះដែរ​ ហើយបច្ចុប្បន្ន​​រូបគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ។ លោក Cherdkiat បាន​មានប្រសាសន៍ថា ស្ថានទូតនិងអគ្គកុងស៊ុលថៃគឺស្ថិតនៅជួរមុខដោយសារការយកចិត្តទុកដាក់ដល់ប្រជាជនថៃនៅបរទេសទាំងអ្នកឆ្លងជំងឺនិងអ្នកដែលមានបំណងវិលត្រឡប់ទៅប្រទេសថៃវិញ។ លោកបាននិយាយថាចាប់តាំងពីខែមេសាជនជាតិថៃដែលជាប់គាំងជាង ៦៧ ០០០នាក់ បានវិលត្រឡប់ទៅ​ស្រុកកំណើតវិញហើយ។ លោក Cherdkiat បាន​បន្ថែមថា “បុគ្គលិកក្រសួងការបរទេសបានព្យាយាមខ្នះខ្នែងយ៉ាងខ្លំាំងចំពោះការងាររបស់ពួកគេអស់រយៈពេលជាច្រើនខែមកហើយ ​​ក្នុងការយកចិត្តទុកដាក់ដល់ប្រជាជនថៃនៅបរទេសចៀសវាង​មានហានិភ័យ​ឆ្លងជំងឺ​កូវីដ១៩”៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)