PhangVengAn

· 2020-08-10

Willian សរសេរសារលិខិតលាអ្នកគាំទ្រChelsea ហើយក្រោយលេងអោយក្លឹប៧ឆ្នាំ

#កីឡា# #Arsenal# #Chelsea# #Willian# #បាល់ទាត់អន្តរជាតិ#

14725

កីឡាករសញ្ជាតិប្រេស៊ីលបានបញ្ជាក់អំពីការចាកចេញរបស់ខ្លួនហើយពីក្លឹបChelseaក្រោយបានបញ្ចេញសំបុត្រលាអ្នកគាំទ្រតាមបណ្តាញសង្គម។ កុងត្រារបស់ Willian នឹងត្រូវផុតនាចុងខែសីហាខាងមុខនេះ បើទោះជាក្លឹបផ្តល់កុងត្រាក្តី តែ Willian ហាក់មិនពេញចិត្តនឹងលក្ខខណ្ឌ័ដែលផ្តល់អោយឡើយ។

នៅក្នុងលិខិតនោះបាននិយាយថា៖ “៧ ឆ្នាំកន្លងមកនេះជាពេលវេលាដ៏អស្ចារ្យរបស់ខ្ញុំ។ កាលពីខែសីហា ២០១៣ ខ្ញុំបានសម្រេចចិត្តមកលេងនៅទីនេះ ហើយខ្ញុំគិតថាវាជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយក្នុងជីវិតខ្ញុំ។”

Willian បន្ថែមថា៖ “យើងមានពេលសប្បាយចិត្តជាមួយគ្នា ពិបាកចិត្ត និងមានពេលលើកពានជាហូរហែរ។ ខ្ញុំបានរៀនសូត្រច្រើនពីគ្រូបង្វឹក មិត្តរួមក្រុម និងអ្នកគាំទ្រនៅទីនេះ។ ពេលនេះជាពេលវេលាយើងត្រូវលាគ្នា។ ខ្ញុំនឹងនឹកមិត្តរួមក្រុមរបស់ខ្ញុំ បុគ្គលិកក្លឹប និងអ្នកគាំទ្រ។”

គួរបញ្ជាក់ផងដែរថា Willian អាចនឹងចាកចេញពីក្លឹប Chelsea ទៅកាន់ក្លឹប Arsenal ដែលស្ថិតនៅទីក្រុងឡុងជាមួយគ្នា ដោយ Arsenal ហ៊ានផ្តល់កុងត្រាពេល៣ឆ្នាំអោយកីឡាករប្រេសុីលនេះ និងបានតម្លើងប្រាក់ឈ្នួលសប្តាហ៏អោយទៀតផង។

ប្រភព៖ Goal.com

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស