PhangVengAn

· 2020-08-10

សមាជិក ២រូប របស់ក្លឹប Atletico Madrid តេស្តវិជ្ជមានជំងឺ Covid 19 មុនលេងវគ្គ៨ក្រុមចុងក្រោយ Champion League

#Liverpool# #កីឡា# #Champion# #Atletico Madrid# #បាល់ទាត់អន្តរជាតិ#

13407

សមាជិក ២រូបរបស់ក្លឹបមកពីអេស្ប៉ាញ Atletico Madrid ត្រូវបានរកឃើញថាមានផ្ទុកវីរុស Covid 19 មុនពេលធ្វើដំណើរទៅទឹកដី Lisbon ដើម្បីធ្វើការប្រកួតជាមួយ RB Leipzig ក្នុងវគ្គ៨ក្រុមចុងក្រោយក្របខណ្ឌ័ UEFA Champion League។

ទោះជាយ៉ាងណា សមាជិក២រូបមិនត្រូវបានបង្ហាញអត្តសញ្ញាណឡើយ ដោយមិនដឹងសូម្បីពួកគេជាកីឡាករដែលត្រូវប្រកួត រឺជាបុគ្គលិកផ្នែកផ្សេងៗរបស់ក្លឹប។ 

យោងតាមការផ្សាយចេញរបស់ក្លឹបបានអោយដឹងថា៖“បន្ទាប់ពីការធ្វើតេស្តរួមដើម្បីរកវីរុសCovid19 មុនចាកចេញទៅព័រទុយហ្គាល់ ក្រោមការត្រួតពិនិត្យដោយUEFA លទ្ធផលបានបញ្ជាក់ថាឃើញមានវិជ្ជមានទៅលើសមាជិក ២រូបរបស់ក្លឹប ហើយ លទ្ធផលនេះនឹងធ្វើអោយយើងកែប្រែកាលវិភាគនៃការហ្វឹកហាត់ ទម្លាប់នៃរស់នៅ និងទំនាក់ទំនង។”

គួរបញ្ជាក់ផងដែរថា At Madrid បានទម្លាក់អតីតជើងឯក Champion League ឆ្នាំមុន Liverpool កាលពីខែមីនាក្នុងវគ្គ១៦ក្រុមចុងក្រោយ ហើយឡើងមកប៉ះ Leipzig នាវគ្គ៨ក្រុមនេះ។

ប្រភព៖ Goal.com

 

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស