TNAOT News

· 2020-08-10

មានរឿងអ្វីបានជា ស៊ន សៀវម៉ី ភ្ជាប់ពាក្យហើយមិនទាន់រៀបការ

#ភ្ជាប់ពាក្យ# #កីឡាអន្តរជាតិ# #កីឡា# #គូស្នេហ៍# #ស៊ន សៀវម៉ី#

9664

ប្រិយមិត្តប្រាកដជាស្គាល់មកហើយ ​ជើងឯក​តេ​ក្វា​ន់ដូ​ប្រចាំ​ទ្វីបអាស៊ី​កីឡាការិនី ស៊ន សៀវ​ម៉ី បាន​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​រួច​មក​ទល់​ពេល​នេះ កញ្ញា​នៅ​មិន​ទាន់​ប្រកាស​ឱ្យ​ដឹង​ពី​កាលបរិច្ឆេទ​មង្គលការ​នៅ​ឡើយ​ទេ

យ៉ាងណាមិញ អ្នកទាំងពីរកាន់តែតែបង្កើតភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងស្អិតរមួតទៅណាមកណាជាមួយគ្នាមិនដែលខានមួយពេលនោះទេ។ ហេតុផលដែលអ្នកទាំងពីរមិនទាន់សម្រេចចិត្តក្នុងការរៀបការដោយសារតែក្នុងពេលបច្ចុប្បន្ននេះកំពុងតែមានបញ្ហាកូវីដ១៩ ទើបធ្វើអោយមានការរាំងស្ទះក្នុងការចាប់ផ្តើមរោងជ័យជាមួយគ្នា។

គួរអោយដឹងផងដែរថា អនាគតស្វាម៉ីរបស់ កញ្ញា​ ស៊ន សៀវម៉ី  គឺជាជាងថតរូបដ៏មានទេពកោសល្យ ដូច្នេះកញ្ញាទៅដើរលេងនៅទីណាក៏មិនខ្វះរូបភាពស្អាតៗដែរ ថ្វីត្បិតតែកញ្ញាចូលចិត្តថតរូបបែបសម្លៀកបំពាក់ប្រពៃណីក៏ដោយ យ៉ាងណាក៏នាងបានប្រកាសនៅក្នុងវីដេអូឡាយថាមិនទាន់ចង់រៀបការនោះទេ៕ អត្ថបទដោយ៖ ត្នោត

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស