TNAOT News

· 2020-08-10

តំបន់នេះធ្លាប់តែ​រាំង​ស្ងួត ​លុះ​​ភ្លៀងធ្លាក់​​មួយ​មេជន់លិច​​តំបន់​ខ្លះ​នៃ​ស្រុក​ស្វាយ​ចេក

#យោធិនពិការ# #ដំណាំ​ស្រូវ# #សង្គម# #ព័ត៌មានសង្គម#

8954

ខេត្តបន្ទាយមានជ័យ ៖ ភាព​រាំង​បាន​កើត​មាន​ជា​យូរ​ខែ ធ្វើ​ឱ្យ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក-ក្រុង​មួយ​ចំនួន​ត្រូវ​រង​ការ​​ខូចខាត ​ប៉ុន្តែ​​នៅ​យប់​ថ្ងៃ​ទី​៦ ឈាន​ចូល​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​និង​រលឹម​ទល់​ភ្លឺ បាន​ធ្វើ​ឲ្យ​តំបន់​ខ្លះ​នៃ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ រង​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​។​

បើ​តាម​ការ​បញ្ជាក់​ពី​អ៊ំ​ប្រុស​ម្នាក់​ដែល​ជា​យោធិន​ពិការ​នៅ​ទីនោះ​ប្រាប់​ឲ្យ​ដឹង​ថា ​កាលពី​វេ​ល​ម៉ោង​ប្រហែល​៩​យប់​ថ្ងៃ​ទី​៦ ខែសីហា មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​រហូត​ដល់​វេលា​ម៉ោង​២​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែសីហា បាន​ធ្វើ​ឲ្យ​ផ្ទះ​របស់​គាត់​នៅ​ក្នុង​មណ្ឌល​អភិវឌ្ឍន៍ យោធិន​ពិការ​៣១៧ តេ​ជោ ភ្នំ​ឆ័​ត្រ​រួម​នឹង​ផ្ទះ​បងប្អូន​ជា​យោធិន​ពិការ​ប្រមាណ​ជិត​៤០​ខ្នង បាន​រង​ការ​ជន់​លិច​។

លោក​វរសេនីយ៍ទោ សុខ ស្រេង នាយ​រង​មណ្ឌល​អភិវឌ្ឍន៍ យោធិន​ពិការ​៣១៧ តេ​ជោ ភ្នំ​ឆ័​ត្រ​ក៏​បាន​ប្រាប់​ថា ភ្លៀង​ធ្លាក់​បាន​ធ្វើ​ឲ្យ​ផ្ទះ​បងប្អូន​យោធិន​ពិការ​ប្រមាណ​៤០​ខ្នង​រង​ការ​ជន់​លិច ក្នុង​ចំណោម​ផ្ទះ​បងប្អូន​យោធិន​ពិ​ការ​សរុប​ជិត​៤០០​ខ្នង​។ ទឹក​ដែល​ជន់​លិច​នេះ​បាន​ហូ​មក​ពី​ផ្នែក​ខាង​លើ​មក​ដល់​ផ្លូ​ទី​៥​នេះ បាន​ធ្វើ​ឲ្យ​ជន់​លិច​ផ្ទះ​យោធិន​ខាងលើ​នេះ​តែ​ម្តង ដោយ​លូ​មានមុខ​កាត់​តូច​ហូ​រ​មិន​ទាន់ ដូច្នេះ​ហើយ​ធ្វើ​​ឱ្យ​ជន់​លិច​តែ​ម្តង​។

ក្នុង​នោះ​លោក អភិបាលស្រុក​ក៏​បាន​ធ្វើការ​សំណូម​ដល​បងប្អូន​ពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​មេឃ​រកកល់​ចង់​ភ្លៀង សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ធម្មជាតិ​ដូច​ជា ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​តែងតែ​កើ​ត​ នឹង​បាន​ធ្វើ​ការ​ណែនាំ​ឲ្យ​បងប្អូន​ប្រុង​ប្រយ័ត្ន​ចំពោះ​កូនចៅ​តូច​ៗ ដោយនៅ​រដូវ​នេះ អាច​ប្រឈម​នឹង​ទឹកជំនន់​ទឹកភ្លៀង ក្រែង​កើត​មាន​ករណី​ជាយថាហេតុ​ណាមួយ​កើត​មាន​ឡើង ពិសេស​ប្រុង​ប្រយ័ត្ន​ចំពោះ​សត្វ​អ​សិរ​ពិស​ជាដើម​៕ដោយ៖ត្នោត

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស