
TNAOT News
· 2020-08-10
ដោយសាររឿងលុយ២ពាន់រៀលទិញពោតស្ងោរហូប ម្តាយចុងផ្ទុះកំហឹងវាយកូនស្រី
#កិច្ចសន្យា# #ម្ដាយចុង# #សង្គម# #ព័ត៌មានសង្គម# #ពោតស្ងោរ#
9815
ម្តាយចុងចិត្តកំណាចបានរើសដុំថ្មគប់ បណ្ដាលឲ្យបែកចិញ្ចើមឆ្វេងរងរបួសយ៉ាងដំណំ បន្ទាប់ពីស្ត្រីជាម្តាយចុងឃើញនាងហូបពោតស្ងោរ ហើយថែមទាំងចោទប្រកាន់ថា នាងលួចលុយទិញ ប៉ុន្តែនាងថា មិនបានលួចទេ ដោយសារតែចង់ហូបពោតស្ងោរ នាងគ្មានលុយ ក៏បានសុំលុយពីឪពុកចំនួន២ពាន់រៀលទិញហូប បែរជាស្ត្រីជាម្ដាយចុងចោទប្រកាន់ និងរករឿងវាយនាងបែបនេះទៅវិញ ។
ក្មេងស្រីជំទង់រូបនេះបានទៅប្តឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ឃាត់ខ្លួនស្ត្រីជាម្ដាយចុងនោះទៅធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ បុរសជាប្ដី និងត្រូវជាឪពុករបស់ក្មេងស្រីជំទង់ខាងលើបានសុំឲ្យមានការសម្របសម្រួលគ្នា ដោយសុំឲ្យនគរបាលជួយធ្វើការអប់រំនិងធ្វើកិច្ចសន្យាលើស្ត្រីដែលជាប្រពន្ធ និងត្រូវជាម្ដាយចុងរូបនោះតែប៉ុណ្ណោះ៕ដោយ៖ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កូនស្រីរស់ដោយសារគុណឪពុក បើឪពុកមាន៣យ៉ាងនេះកូនស្រីនឹងបានពរធំៗទៅថ្ងៃអនាគត
រូបមន្ត ៨ មុខ ព្យាបាល «ឈឺបំពង់ក» ឆ្ងាញ់ និងមានប្រយោជន៍
ច្នៃប្រឌិតនិងធ្វើឱ្យប្រសើរឡើងនូវការងារអប់រំប្រឆាំងនឹងសារធាតុញៀននៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា ដើម្បីបកស្រាយកីឡាសុទ្ធជាមួយនឹងវប្បធម៌ក្នុងតំបន់
ប្ដីសង្ហា ឬអត់ មិនសំខាន់ឡើយ សំខាន់ឱ្យតែគាត់ចេះស្រឡាញ់ ថ្នាក់ថ្នមអ្នកទៅបានហើយ
យោបល់ទាំងអស់ (0)