TNAOT News

· 2020-08-10

នៅបន្ត​ចុះចាប់​​ទីតាំង​ខារ៉ាអូខេ​៣​កន្លែង​ទៀត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ

#អាជីវកម្ម​# #សង្គម# #ខារ៉ាអូខេ# #ព័ត៌មានសង្គម#

10745

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ​ដឹកនាំ​ផ្ទាល់​របស់​លោក កែវ សំណាង អភិ​បាល​រង នៃ​គណៈ​អភិបាល​ខណ្ឌចំការមន តំណាង លោក ថេ​ង សុ​ថុ​ល អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌចំការមន និង​សហការ​ជាមួយ​កម្លាំង​ចម្រុះ បាន​ចុះ​ដឹកនាំ​កម្លាំង​ធ្វើការ​ត្រួតពិនិត្យ​អាជីវកម្ ម។ម ខារ៉ាអូខេ​ដែល​បើក​ដំណើរការ ឲ្យ​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន វិញ តាម​ការ​ណែនាំ​របស់​សាលា​រាជធានីភ្នំពេញ ដើម្បី​ចូលរួម​ការពារ និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​០៩ ​សីហា ឆ្នាំ​២០២០​។

​កម្លាំង​គណៈ​បញ្ជា​ការណ៍​ឯកភាព​បាន​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​ទាំង​៣​ខាង​លើ​ ឃើញ​ថា​មាន​ម៉ាស៊ីន​វាស់​កម្ដៅ និង​ទឹក​អាល់កុល នៅ​ខាង​មុខ​ទី​ហាង និង​មាន​លិខិត​បើក​អាជីវកម្ម​ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួង​រាជរដ្ឋាភិបាល ក្រសួង​សុខា​ភិ​បាល​៕ ដោយ៖ត្នោត

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស