
TNAOT News
· 2020-08-10
ក្រោយរួមរស់បាន៧ឆ្នាំ Willian ប្រកាសដើរចេញពី Chelsea ជាផ្លូវការ
#កីឡា# #Chelsea# #Willian# #បាល់ទាត់អន្តរជាតិ#
3894
អង់គ្លេស ៖ កីឡាករ Willian បានបញ្ជាក់ថា រូបគេនឹងចាកចេញពីក្លិបតោខៀវ Chelsea បន្ទាប់ពីចំណាយពេល ៧ឆ្នាំដ៏អស្ចារ្យរបស់ខ្លួន ជាមួយក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍មួយនេះ។
ខ្សែបម្រើប្រយុទ្ធវ័យ ៣២ឆ្នាំ ដែលកំពុងជាប់ទាក់ទងនឹងការផ្ទេរ ទៅកាន់ក្រុមកាំភ្លើងធំ Arsenal បានបង្ហោះសារលាអ្នកគាំទ្រ Chelsea នៅលើបណ្តាញសង្គម Twitter របស់ខ្លួន។ សមាជិកក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ពេលនេះ ដល់ពេលដែលត្រូវបន្តដំណើរទៅមុខហើយ។ ខ្ញុំពិតនឹងត្រូវនឹករលឹកមិត្តរួមក្រុមរបស់ខ្ញុំ។ ខ្ញុំបានឈ្នះអ្វីៗនៅទីនេះ ហើយតែងតែធ្វើបានល្អបំផុតជាមួយអាវ Chelsea។ ហើយថ្ងៃនេះ ខ្ញុំដឹងច្បាស់ថា វាជាការសម្រេចចិត្តដ៏ប្រសើរបំផុត។ មានពេលវេលារីករាយច្រើន, ក្រៀមក្រំខ្លះ, ក្នុងការប្រកួតប្រជែងពានរង្វាន់ ហើយវាតែងតែមានភាពខ្លាំងក្លាបំផុត»។
សូមរំលឹកថា Willian ដែលបានចាប់ផ្តើមអាជីពជាមួយក្លិប Corinthians នៅប្រេស៊ីល បានផ្លាស់ពីក្លិប Anzhi Makhachkala មកចូលរួមជាមួយ Chelsea ក្នុងឆ្នាំ២០១៣ ដោយបានបង្ហាញខ្លួន ៣៣៩ប្រកួត ព្រមទាំងឈ្នះ Premier League ២លើក និង Europa League ផងដែរ។ Willian ដែលបានផុតកុងត្រានៅរដូវក្តៅនេះ បានបរាជ័យការចរចាលើកិច្ចសន្យារយៈពេលវែងថ្មីជាមួយក្លិប៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)