TNAOT News

· 2020-08-11

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ១៥នាក់បន្ថែមទៀត និងជាសះស្បើយ ១នាក់

#កូវីដ១៩# #ក្រសួងសុខាភិបាល# #ប្រទេសហ្វីលីពីន# #សង្គម# #ព័ត៌មានសង្គម#

12448

ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ថ្មី ចំនួន ១៥នាក់បន្ថែមទៀត ជាករណីនាំចូលមកពីប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក។ ទន្ទឹមនឹងការរកឃើញអ្នកកើតជំងឺកូវីដ១៩ ករណីថ្មី ក៏មានអ្នកជំងឺកូវីដ១៩ ចំនួន១នាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយផងដែរ។

ក្រសួងបានប្រកាសឱ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ ចំនួន១៥នាក់នេះ ដោយ ១៣ នាក់ជាជនជាតិចិនធ្វើដំណើរមកពីប្រទេសហ្វីលីពីនតាមជើងហោះហើរមក ដល់កម្ពុជានៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ និង ២ នាក់ផ្សេងទៀតជាជនជាតិខ្មែរ ធ្វើដំណើរមកពីសហរដ្ឋអាមេរិក ឆ្លងកាត់ប្រទេសចិន (តៃវ៉ាន់) តាមជើងហោះហើរមក ដល់កម្ពុជានៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។ បច្ចុប្បន្នអ្នកឆ្លងជំងឺកូវីដ១៩ទាំង ១៥ នាក់នេះត្រូវបានដាក់ឲ្យសម្រាកនៅមណ្ឌលសុខភាពចាក់អង្រែក្រោម និងតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ៕ ដោយ៖ ត្នោត

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស