
TNAOT News
· 2020-08-11
គ្រឿងក្នុងជ្រូកខូចគុណភាពជាច្រើនគីឡូក្រាម ត្រូវបានអាជ្ញាធរខេត្តសៀមរាបដុតកម្ទេចចោល
#ខូចគុណភាព# #សង្គម# #គ្រឿងក្នុងជ្រូក# #នយោបាយជាតិ# #រឹបអូស#
10025
គ្រឿងក្នុងជ្រូកជាច្រើនគីឡូ ត្រូវបានអាជ្ញាធរធ្វើការដកហូតពីរថយន្តមួយគ្រឿង១គ្រឿងម៉ាក Sienna ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA- 5077 ខណៈពិនិត្យឃើញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្ម។
កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះបង្ក្រាប និងធ្វើការឃាត់ខ្កួនបុរសម្នាក់ និង រថយន្តចំនួន ដឹកគ្រឿងក្នុងសត្វជ្រូក ដែលគ្មានលិខិតអនុញ្ញាត ដើម្បីធ្វើការសួរនាំ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២និង២៧នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៩ សីហា ស្ថិតនៅចំណុចរង្វង់មូលក្បាលស្ពានថ្ម ក្បែរព្រះរាជដំណាក់ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។
សមត្ថកិច្ច បានឆែកឆេររកឃើញវត្ថុតាង គ្រឿងក្នុងជ្រូកខូចគុណភាពចំនួន ៤កេសស្នោ ស្មើនឹង ១៣៦គីឡូក្រាម។ ក្នុងនោះរួមមាន៖ត្រចៀកជ្រូកចំនួន១កេស ស្មើនឹង ៣៤គីឡូក្រាម ពោះជ្រូកចំនួន ២កេស ស្មើនឹង ៦៨គីឡូក្រាម អណ្តាតជ្រូកចំនួន១កេស ស្មើនឹង ៣៤គីឡូក្រាម៕ ដោយ៖ ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)