Sokundara

· 2020-08-13

មិនធម្មតា! ស៊ុត១គ្រាប់ចុងម៉ោងជួយ PSG ឡើងវគ្គ ១/២ យប់មិញ Neymar ធើ្វបានស្ថិតិដ៏កម្រមួយ

#PSG# #កីឡា# #Atalanta# #Neymar# #បាល់ទាត់អន្តរជាតិ#

11154

ក្នុងការប្រកួតកាលពីយប់មិញ Neymar អាចអូសបាល់ដាច់រហូតដល់ទៅ ១៦ដង ទល់នឹងក្រុម Atalanta ដែលជាការអូសដាច់ច្រើនបំផុតក្នុង១ការប្រកួត Champions League ចាប់តាំងពី Lionel Messi ធើ្វបានដូចគ្នាកាលពីឆ្នាំ២០០៨ ទល់នឹង Manchester United។

PSG បានវ៉ាយបក២គ្រាប់ក្នុងចុងម៉ោងតង់ទី២ ដែលធើ្វឲ្យ Atalanta គ្រាំចិត្ដខ្លាំង ក្រោយធើ្វនាំមុខតាំងពីនាទីទី២៧ ដោយ​ការស៊ុត២គ្រាប់នោះធើ្វបាននៅនាទីទី៩០+ ដោយកីឡាករ Marquinhos និង Eric Maxim។

លទ្ធផលនេះបានធើ្វឲ្យ PSG ឡើងទៅកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League មុនគេ៕

ប្រភព៖ Dailymail

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)